ប្រជាពលរដ្ឋខ្មែរ រស់នៅស្រុកបារាំង នៅព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៦នេះ បានចេញសេចក្ដីថ្លែងការណ៍ ទាមទារឲ្យលោកសម រង្ស៊ីប្រធានគណបក្ស សង្រ្គោះជាតិ ចេញមុខសុំទោស លោកហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កម្ពុជាជាសាធារណៈ ជុំវិញការចោទប្រកាន់ ថាចំនួនចុចLike លើផេកFacebook លោកហ៊ុន សែន បាន មកពីការប្រើទឹកលុយទិញ។យោងតាម សេចក្ដីថ្លែងការណ៍ របស់តំណាង ប្រជាពលរដ្ឋ បានឲ្យដឹងថា "ក្រោយពីបានឃើញ ការបង្ហោះលើ ទំព័រហ្វេសប៊ុក របស់លោក សម រង្ស៊ីមេបក្សប្រឆាំង កាលពីថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០១៦ ដោយបានសរសេរថា រកឃើញពីLikeក្លែងក្លាយ លើកទំព័រFacebook របស់ហ៊ុន សែន ហើយក្នុងនោះលោក សម រង្ស៊ី ក៏បានប្រើពាក្យ ខ្វះការយល់ដឹង គ្មានសីលធម៌ ប្រមាថមាក់ ងាយ ចំពោះប្រជាពលរដ្ឋខ្មែរ មន្រ្តីរាជការស៊ីវិល ប៉ូលីស ទាហាន ដែលចូលចិត្តLike ទំព័រហ្វេសប៊ុក (Page Facebook ) របស់សម្ដេចតេជោ ដោយបានសរសេរថា បានមកពីការទិញ ជួល មនុស្សក្រីក្រ អត់ការងារធ្វើ សិប្បនិម្មិត ក្លែងបន្លំ។ ប្រភពដើមអំពិល