មន្រ្តីនគរបាលចំនួន២០នាក់នៃបណ្ឌិត្យសភានគរបាលត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្រេចបណ្តេញចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិនិង២នាក់ទៀតត្រូវបានដកហូតមុខតំណែង ដោយសំអាងថាពួកគេមិនបានមកបំពេញការងារនិងអសកម្មនឹងការងារ។នៅក្នុងប្រកាសចុះហត្ថលេខាដោយរដ្ឋមន្រ្តីមហាផ្ទៃ លោក ស ខេង នៅថ្ងៃទី២៦ខែកុម្ភៈ ក្រសួងមហាផ្ទៃបញ្ជាក់ថាត្រូវបានអនុវត្តវិន័យចំពោះមន្រ្តីនគរបាល២០នាក់នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដោយដកហូតតមុខតំណែង ឋានន្តរសក្តិនិងបណ្តេញចេញផុតពីក្របខណ្ឌមន្រ្តីនគរបាលជាតិ។ បើតាមការពិនិត្យលើប្រកាសនោះ ក្នុងចំណោមមន្រ្តីទាំង២០នាក់នោះ មន្រ្តីមានឋានន្តរសក្តិជាវរសេនីយ៍ត្រីមានចំនួន៤នាក់ អនុសេនីយ៍ឯកចំនួន៣នាក់ អនុសេនីយ៍ទោ៥នាក់ អនុសេនីយ៍ត្រី ២នាក់ ពលបាលទោ៣នាក់និងពលបាលត្រី២នាក់។ ប្រកាសបញ្ជាក់ថាការបណ្តេញចេញនេះដោយសារមន្រ្តីទាំងនោះ”បោះបង់ចោលការងារ”។