ត្រឡប់ក្រោយ

សហរដ្ឋអាមេរិកត្រៀមខ្លួនចូលរួមសង្កេតការណ៍បោះឆ្នោតឃុំសង្កាត់និងជាតិនៅកម្ពុជា

ឯកអគ្គរដ្ឋទូតអាមេរិក​ដែល​ទើបចូលកាន់តំណែងថ្មី​ លោក វីល្លៀម អេហ៊ីត(William A. Heidt) កាលពីថ្ងៃព្រហ​ស្បតិ៍ បាន​សន្យា​ថា​សហរដ្ឋអាមេរិក​នឹង​ចូល​រួម​សង្កេត​ការណ៍​ការបោះឆ្នោត​ឃុំសង្កាត់​និងថ្នាក់​ជាតិ​នៅ​ឆ្នាំ​២០១​៧និង​២០១៨ខាងមុខ។​នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយរបស់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចេញផ្សាយនៅថ្ងៃសុក្រនេះ ​ក្នុងជំនួប​មួយ​ជាមួយថ្នាក់ដឹកនាំ​គ.ជ.ប លោក វីល្លៀម អេហ៊ីត ដែល​ចូលកាន់តំណែងផ្លូវការ​កាលពីខែធ្នូឆ្នាំ​២០១៥ បានលើកឡើងថាស្ថានទូតអាមេរិកចង់ឃើញ​ស្ថាប័ន​រៀ​បចំការបោះឆ្នោតមានការជឿទុកចិត្តពីប្រជាពល​រដ្ឋនិងត្រៀមខ្លួនចូលរួមសង្កេតការណ៍បោះឆ្នោតនៅឆ្នាំ២០​១៧និងឆ្នាំ២០១៨។ សេចក្តីប្រកាស​ព័ត៌មាន​បន្ត​ថា​សហរដ្ឋអាមេរិកចង់ដឹងថាតើប្រជាពលរដ្ឋទាំងអស់ រួមទាំងព្រះសង្ឃអាចចុះឈ្មោះបោះឆ្នោតបានឬទេ?

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា