ត្រឡប់ក្រោយ

ក្រសួងមហាផ្ទៃច្រានចោលសំណើលោកញឹក ប៊ុនឆៃសុំលុបចោលលទ្ធផលសមាជគណបក្សហ្វ៊ុនស៊ិនប៉ិច

ក្រសួង​មហាផ្ទៃ​ច្រានចោល​សំណើរ​របស់​លោក ញឹក ប៊ុនឆៃ អតីត​អនុប្រធាន​ទី​២ នៃ​គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច ដែល​ស្នើ​សុំ​មោឃភាព​លទ្ធផល​សមា​ជគ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​ កាលពី​ដើមឆ្នាំ​២០១៥ ដោយ​អះអាង​ថា សមាជ​នោះ​ធ្វើឡើង​ស្រប​តាម​ច្បាប់​។​ក្នុង​លិខិត​របស់​ក្រសួង​មហាផ្ទៃ​ចុះ​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០១៦​លើកឡើងថា ខ្លឹមសារ​លក្ខន្តិ​កៈរបស់ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​មាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៣ ក្នុង​ជំពូក​ទី​៤ ត្រង់​ប្រការ​១៥ ចែងថា សមាជ គឺជា​អង្គការ​កំពូល​របស់​គ​ណ​បក្ស ហើយ​សមាជិក​ចូលរួម​សមាជ​ទៅ​តាម​ការអញ្ជើញ​របស់​ប្រធាន​គណបក្ស​ឬ​ប្រធាន​គណបក្ស​ស្តីទី នៅពេល​ប្រធាន​បក្ស​អវត្តមាន​។ លិខិតបញ្ជាក់​ថា សមាជ​របស់​គនបក្ស​ហ៊ុនស៊ិនប៉ិច​កាលពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៥​នាពេលនោះ បាន​ប្រព្រឹត្តទៅ​ត្រឹមត្រូវ និង​ស្រប​តាម​ការកំណត់​។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា