ត្រឡប់ក្រោយ

លោក ហ៊ុន ម៉ាណែត ៖ការចូលរួមកម្មវិធីចូលឆ្នាំខ្មែរនៅអាមេរិកមិនពាក់ព័ន្ធនឹងរឿងនយោបាយ

ហ៊ុន ម៉ាណែត កាលពីថ្ងៃ​អាទិត្យ​នេះ ​បាន​បក​ស្រាយ​ថា​ការសម្រេច​ចិត្ត​​ចូលរួម​កម្មវិធី​ចូលឆ្នាំខ្មែរនៅទីក្រុងឡុងប៊ិចដែលរៀបចំដោយ​​ពលរដ្ឋ​ខ្មែរអាមេរិកកាំង មិនពាក់ព័ន្ធ​នឹងរឿងនយោ​បាយ​​នោះទេ ដោយ​លោក​ស្នើ​ឲ្យ​មាន​ការ​អញ្ជើញ​តំណាងពីគណបក្ស​ប្រឆាំង​ចូលរួម​ផងដែរ។​លោក​ ហ៊ុន ម៉ាណែត ជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេសនិងជាមេបញ្ជាការរងកងទ័ពជើង​គោក នឹងអញ្ជើញទៅសហរដ្ឋ​អាមេរិក ដើម្បីចូលរួមពិធីក្បួនដង្ហែបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា នៅខែមេសាខាងមុខ​នេះ តាមការ​អញ្ជើញ​របស់​គណៈកម្មាធិការ​បុរីកម្ពុជា។ ការដង្ហែក្បួនចូលឆ្នាំខ្មែរ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១០ ខែមេសា មានគោលបំណងដើម្បីលើកស្ទួយវប្បធម៌និងប្រពៃណីខ្មែរ។ប្រភពVOD

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា