ត្រឡប់ក្រោយ

មេបក្សប្រឆាំងបើកកិច្ចប្រជុំនៅហ្វីលីពីន

មេដឹកនាំ​គណបក្ស​ប្រឆាំង​នឹង​ជួបប្រជុំ​ពិសេស​មួយ​នៅ​ប្រទេស​ហ្វីលីពីន​នៅ​ ថ្ងៃ​នេះ​ដែល​ពិភាក្សា​អំពី​កម្ដៅ​នយោបាយ​បច្ចុប្បន្ន​ខណៈ​​ដែល​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​ត្រូវ​បាន​វាយប្រហារ​ដោយ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ កាន់​អំណាច​ទាក់ទង​នឹង​​រឿង​អាស្រូវ​សេ្នហា​ដ៏​ចម្រូង​ចម្រាស។កិច្ចប្រជុំ​ពិសេស​ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ​ប្រធាន និង​លោក កឹម សុខា អនុប្រធាន​នេះ​ក៏​មាន​ការ​ចូលរួម​ពី​សមាជិក​ជាន់ខ្ពស់​មួយ​ចំនួន​ក្នុង​នោះ​ ក៏​មាន​លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ និង​លោក អ៊ូ ចាន់រិទ្ធ ផង​ដែរ​ដោយ​​​ផ្តោត​លើ​ស្ថានការណ៍​នយោបាយ និង​​ការ​បង្រួប​បង្រួម​ជាតិ​។លោក បុញ្ញឫទ្ធិ បាន​ថ្លែង​ថា៖ «សំខាន់​គឺ​ពិភាក្សា​អំពី​ស្ថានភាព​នយោបាយ​ពី​ខែ​តុលា​ឆ្នាំ ២០១៥ ដល់​​បច្ចុប្បន្ន​ និង​ទី​ពីរ​និយាយ​អំពី​រឿង​​សំខាន់​គឺ​យុទ្ធសាស្រ្ត​នយោបាយ​ឆ្ពោះ​ទៅ​រក​ការ ​បោះឆ្នោត​ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន»។ប្រភពភ្នំពេញ ប៉ុស្ដិ៍

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា