ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចាប់ខ្លួនអ្នកនយោបាយ ដែលឃោសនាលុបបំណុលធនាគារ

ពី​ពិធី​បើក​សន្និសីទ​ជាតិ​ស្តីពី ការអភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​នៅ​ព្រឹក​នេះលោក ហ៊ុន សែន បាន​ព្រមាន​ចាប់ខ្លួន​អ្នកនយោបាយ ដែល​ឃោសនា​ថា ពួកគេ​នឹង​លុបចោល​បំណុល​របស់​ប្រជាពលរដ្ឋ​នៅពេលដែល​ពួកគេ​ឈ្នះឆ្នោត។ បើទោះជា​មិន​និយាយ​ចំឈ្មោះ​អ្នកនយោបាយ​ណាក៏ដោយ តែ​ប្រមុខ​រដ្ឋាភិបាល​ចាត់ទុកថា អ្នកនយោបាយ​ដែល​ឃោសនា​លុបចោល​បំណុល​នេះ គឺជា​បទល្មើស​ជាក់ស្ដែង ខុសពី​បទបញ្ញត្តិ​ផ្នែក​ហិរញ្ញវត្ថុ ដែល​លោក​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ចាប់ខ្លួន​អ្នកនយោបាយ​ដែល​ឃោសនា​នេះ​ នៅនឹងកន្លែង​តែម្ដង។នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា ការឃោសនា​របស់​អ្នកនយោបាយ​នេះ គឺជា​នយោបាយ​បែប​ប្រជាភិថុតិ ដើម្បី​បោកប្រាស់​ប្រជាពលរដ្ឋ​ឲ្យ​បោះឆ្នោត​គាំទ្រ​ពួកគេ ដែល​វា​ជា​បញ្ហា​ធំ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​សម្រុក​ទៅ​ខ្ចីប្រាក់​ពី​ មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ហើយ​ជំពាក់​បំណុល​វ័ណ្ឌកដែល​ឈានដល់​ការ​រឹបអូស​ផ្ទះសម្បែង​ដីធ្លីពី​សំណាក់​ស្ថាប័ន​ប្រាក់កម្ចី​ទាំងនោះ។ប្រភពថ្មីៗ

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា