ត្រឡប់ក្រោយ

លោកហ៊ុន ម៉ាណែតស្នើគណៈកម្មាធិការបុរីកម្ពុជាអញ្ជើញសង្គ្រោះជាតិចូលរួមបុណ្យចូលឆ្នាំនៅអាមេរិក

លោក ហ៊ុន ម៉ាណែត បានស្នើឲ្យគណៈកម្មាធិការបុរីកម្ពុជា ពិចារ​ណា​ក្នុង​ការអញ្ជើញថ្នាក់ដឹកនាំរបស់ គណបក្សសង្គ្រោះជាតិ ចូលរួមជាមួយគ្នាក្នុងឱកាសចូលឆ្នាំថ្មី នៅសហ​រដ្ឋអាមេរិកនាពេលខាងមុខ។ នេះបើយោងតាមទំព័រ Facebook ផ្លូវការរបស់លោក កាលពីព្រឹក​ថ្ងៃទី១៣ មី​នា​ ​នេះ។ ការអំពាវនាវស្នើឲ្យមានការអញ្ជើញថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិចូលរួមក្នុងកម្មវិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​​ ​នៅសហរដ្ឋអាមេរិក ពីសំណាក់លោក ហ៊ុន ម៉ាណែត នាពេលនេះ ធ្វើឡើងបន្ទាប់​ពីប៉ុន្មានថ្ងៃនេះ​មានការជជែក តស៊ូមតិគ្នារវាងបងប្អូនអ្នកគាំទ្រ និងអ្នកមិនគាំទ្រ ចំពោះការចូលរួមរបស់លោក ហ៊ុន ម៉ាណែត នៅក្នុង​កម្មវិធី​ព្យុហយាត្រាអបអរសាទរបុណ្យចូលឆ្នាំថ្មី នៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក តបទៅនឹងការអញ្ជើញ​របស់​គណៈកម្មាធិការបុរីកម្ពុជា។ប្រភពវាយោFM

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា