ត្រឡប់ក្រោយ

លោកញឹក ប៊ុនឆៃ ថាសង្គ្រោះជាតិគ្រាន់បើជាង ហ្វ៊ុនស៊ិនប៉ិចពាក់ព័ន្ធនយបាយប្រជាភិថុតិ

ពាក់ព័ន្ធ ​នឹង​គោលនយោបាយ​ប្រជាភិថុតិ​របស់​គណបក្ស​នយោបាយ​ផ្សេងៗ លោក​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស ខ្មែរ​រួបរួម​ជាតិ នៅ​ព្រឹក​ថ្ងៃ​​អង្គារ​នេះ​បាន​និយាយថា "​បើ​គណបក្ស​សង្គ្រោះ ជាប់ឆ្នោត ហើយ​ជូន​លោក តា​លោក យាយ ៤០.០០០​រៀល ពិតជា​គ្រាន់បើ​ជាង គោលនយោបាយ លុប​បំណុល​ជូន​ប្រជាពលរដ្ឋ របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​"​។​លោក ញឹក ប៊ុនឆៃ បាន​គាំទ្រ​ប្រសាសន៍ រាជរដ្ឋាភិបាល​កម្ពុជា លោកហ៊ុន សែន អោយ​ចាប់ខ្លួន​សមាជិគ​គណបក្ស​នយោបាយ​ណា​ដែល​​ឃោសនា​សន្យា​លុប​បំណុល​ជូន​ ប្រជាពលរដ្ឋ នៅពេល​ខ្លួន​ឈ្នះឆ្នោត ព្រោះថា​វា​មិន​ត្រឹមតែ​ជាការ​ឃោសនា​គោលនយោបាយ​បែប​ប្រជាភិថុតិ គ្មាន​ការ​​ពិត​ប៉ុណ្ណោះ​នោះទេ តែ​នាំ​ភាពច្របូកច្របល់​ក្នុងសង្គម​ថែមទៀត​។​ប្រភពរស្មីកម្ពុជា

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា