ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន៖យុទ្ធសាស្ត្រ«មិនឆ្លើយ មិនឆ្លង មិនឈ្លោះ»របស់គណបក្សសង្គ្រោះជាតិគ្មានប្រសិទ្ធិភាពទេ

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់ បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ ជូន​ដល់​និស្សិត​សាកលវិទ្យាល័យន័​រតុន នៅ​ព្រឹក​នេះ លោក ហ៊ុន សែន បាន​ប្រកាស​ឲ្យដឹង​ថា យុទ្ធសាស្ត្រ មិន​ឆ្លើយ មិន​ឆ្លង មិន​ឈ្លោះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គ្មាន​ប្រសិទ្ធិ​ទេ​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​រូបនេះ បានបញ្ជាក់​ថា ចំពោះ​រឿង​អាស្រូវ​ផ្លូវភេទ​របស់ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ មិន​អាច​លាក់បាំង​ការពិត​នោះទេ ហើយ​ប្រាប់​អ្នកដទៃ​កុំឲ្យ​ច្រលើសបើ​សលើ​រឿងនេះ​។  បើទោះបី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​រួប​នេះ ថ្លែង​មិន​បាន​បញ្ជាក់​ចំ​ឈ្មោះ​ក្តី តែ​គេ​អាច​ដឹង​បាន​ថា គឺ​សំដៅ​ចំ​ពោះ​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបានចោទប្រកាន់ថា ជាប់​ពាក់ព័ន្ធ​ពី រឿងអាស្រូវ​ស្នេហា​នេះ ជាមួយនិង​កញ្ញា​ស្រីមុំ​។ 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា