ត្រឡប់ក្រោយ

ការកែសម្រួល ​គណៈរដ្ឋមន្ត្រី នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​០៤ ខែមេសា​,​រដ្ឋមន្ត្រី​ចំនួន ៨​ក្រសួង​ត្រូវ​ផ្លាស់ប្តូរ

 

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​បង្ហើប​ថា រដ្ឋមន្ត្រី​ចំនួន ៨​ក្រសួង​ត្រូវ​ផ្លាស់ប្តូរ ដែល​ក្នុងនោះ​មាន​អ្នក​ប្តូរ​ចេញ​និង​​អ្នក​ប្តូរ​ពី​ក្រសួង​ចាស់​ទៅ​ក្រសួង ​ថ្មី ហើយ​ការកែសម្រួល​គណៈរដ្ឋមន្ត្រី​នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​០៤ ខែមេសា​ខាងមុខនេះគឺ​ដើម្បី​ប្រសិទ្ធភាព​ការងារ​។​លោក ហ៊ុន សែន បាន​បញ្ជាក់ថា ការកែសម្រួល​គណៈរដ្ឋមន្ត្រី​នៅពេលនេះ គឺ​មិន​មែនមាន​រដ្ឋមន្ត្រី​អាក្រក់​ទាំងអស់​ទេ​ប៉ុន្តែ​មាន​រដ្ឋមន្ត្រី​ ស្ទក់​​ស្រពន់​មួយចំនួន​ដែល​ត្រូវ​ផ្លាស់ប្តូរ​សម្រួល ដើម្បី​ឲ្យ​ការងារ​ប្រទេសជាតិ​កាន់តែ​មាន​ប្រ​សិ​ទ្ឋ​ភាព​ខ្ពស់​។​ការប្រកាស​របស់​លោក បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៦​ ក្នុងឱកាសលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ដល់ នឹង​ធ្វើជា​អធិបតីភាព ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ ដល់​និស្សិត​សាកលវិទ្យាល័យ ន័​រ​តុ​ន នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ​។​ប្រភពរស្មីកម្ពុជា

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា