ត្រឡប់ក្រោយ

ក្រុមសមត្ថកិច្ចចុះបញ្ឈប់សិក្ខាសាលារបស់អង្គការសិទ្ធិមនុស្សអាដហុក

សិក្ខា​សាលា​ចំនួន ២ របស់​អង្គការ​សិទ្ធិ​មនុស្ស អាដហុក ​ក្រោម​កិច្ច​ឧបត្ថម្ភ​របស់​អង្គការ USAID ដែល​ធ្វើ​ឡើង​ព្រម​គ្នា​កាល​ពី​ម្សិល​មិញ នៅ​ខេត្ត​ព្រះវិហារ និង​ខេត្ត​រតនគិរី ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ចុះ​ទៅ​បញ្ឈប់​នៅ​នឹង​កន្លែង​ ដែល​ អាដហុក ​ចាត់​ទុក​ទង្វើ​នេះ​ជា​ការ​ចង់​ផ្ចាញ់ផ្ញាល​ជំរុញ​ដោយ​នយោបាយ។ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុម​អាជ្ញាធរ​ឃុំ ស្រុក និង​ខេត្ត​ កាល​ពី​ម្សិលមិញ​បាន​ធ្វើ​ការ​ប្រកែក​ថា ខ្លួន​បាន​បញ្ជូន​ក្រុម​សមត្ថកិច្ច​ទៅ​បញ្ឈប់​សិក្ខា​សាលា​នេះ ដោយសារ​តែ​អង្គការ​អាដហុក​មិន​បាន​ធ្វើ​លិខិត​ស្នាម​សុំ​ការ​អនុញ្ញាត​ពី​ ច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវ។សិក្ខា​សាលា​នេះ​​មាន​ឈ្មោះ​ថា «កម្មវិធី​ផ្តល់​សិទ្ធិអំណាច​ទៅ​ដល់​សហគមន៍​តូចៗ» ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​អង្គការ អាដហុក ជាមួយ​នឹង​ថវិកា​ប្រមាណ ១.១ លាន​ដុល្លារ​ដែល​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​អង្គការ USAIDS របស់​សហរដ្ឋ​អាមេរិក។ លោក ឆាយ ធី ជាមន្ត្រី​សម្របសម្រួល​របស់​អង្គការ​អាដហុក​ប្រចាំ​ខេត្ត​រតនគិរី​បាន​អះអាង ​ថា លោក​បាន​ផ្ញើ​លិខិត​មួយ​សន្លឹក​ទៅ​ក្រុម​អាជ្ញាធរ​ខេត្ត ដើម្បី​ជូន​ដំណឺង​ទៅ​ដល់​ពួកគេ​ពី​សកម្មភាព​នានា​របស់​អង្គការ​អាដហុក​រួច​ ទៅ​ហើយ​កាល​ពី​ខែ​មករា ហើយ​លោក​បាន​លើក​ឡើង​ថា ការ​ចុះ​បញ្ឈប់​នេះ​គឺ​ជា​«រឿង​នយោបាយ»។ ប្រភពភ្នំពេញប៉ុស្ដិ៍

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា