ត្រឡប់ក្រោយ

លោកហ៊ុន សែន លើកករណីហ្វេសប៊ុកចំអក សម រង្ស៊ី

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​មុខ​បដិសេធ​ជា​លើក​ដំបូង​ថា​លោក​មិន​បាន​ទិញ​ចំនួន like ពី​ក្រុមហ៊ុន​ហ្វេសប៊ុក​នោះ​ទេ​ហើយ​ក៏​បាន​រិះគន់​ប្រធាន​គណបក្ស​ប្រឆាំង​ លោក សម រង្ស៊ី ថា​ប្រកួត​ចាញ់​លោក​ហើយ​មិន​ព្រម​ទទួល​ចាញ់។ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ន័រតុន​ដែល​ធ្វើ​ ឡើង​នៅ​កោះពេជ្រ​កាលពី​ម្សិលមិញ​លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា​ចំនួន​ like ដែល​ចេះ​តែ​កើន​នៅលើ​ហ្វេសប៊ុក​លោក​ជា​បន្តបន្ទាប់​គឺ​បាន​មក​ដោយសារ​គេ​ ចូលចិត្ត​ខណៈ​លោក​បដិសេធ​ថា​មិន​បាន​យក​លុយ​ទៅ​ទិញ​ចំនួន like នោះ​ទេ។ លោក​ថា​សូម្បី​តែ​ខ្លួន​លោក​ក៏​មិន​ដឹង​ថា​ចំនួន like នោះ​បាន​មកពី​ណា​ផង។ តែ​លោក​ថា​ បើ​មាន​គេ ​like ច្រើន​ជា​រឿង​ល្អ​សម្រាប់​នាយក​រដ្ឋមន្ត្រី​កម្ពុជា។ លោក​ថា៖ «ហើយ​ខ្ញុំ​ទៅ​ដឹង​អី​អាណា like មកពី​ណា​បើ​ខ្ញុំ​ទៅ​ទិញ like ពី​ឥណ្ឌា​បាន​ខ្លាំង​មែន​ហ្មង​ប៉ុន្តែ​ខ្ញុំ​សប្បាយ​ចិត្ត​ទៅ​វិញ​ទេ​សប្បាយ ​ចិត្ត​ត្រង់​ថា​ខ្ញុំ​ ហ៊ុន សែន ត្រូវ​បាន​ប្រជាជន​ឥណ្ឌា និង​ប្រជាជន​នៅ​ក្រៅ​ប្រទេស​ទទួល​ស្គាល់​ថា​ជា​នាយក​រដ្ឋមន្ត្រី​របស់​ កម្ពុជា។ 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា