ត្រឡប់ក្រោយ

តុលាការកោះហៅប្រមុខបក្សប្រឆាំងចូលបំភ្លឺលើបណ្តឹងថ្មី តែលោកសម រង្ស៊ីថា “អត់ខ្វល់"

លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​តែ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ត្រូវ​បាន​ព្រះរាជ​អាជ្ញារង​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​អញ្ជើញ​ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​ពាក់​ព័ន្ធ​បណ្តឹង​របស់​ លោក សោម សឿន រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី ពី​បទ​ផ្សាយ​ព័ត៌មាន​នៅ​លើ​ទំព័រ​ហ្វេសបុក។ យ៉ាង​ណា​ក៏​ដោយ លោក​សម រង្ស៊ី បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ពី​ក្រៅ​ប្រទេស​ថា លោក​មិន​ខ្វល់​នឹង​បណ្តឹង​ថ្មី​នេះ​នោះ​ឡើយ។ តាម​រយៈ​ដីកា​កោះ​មួយ​របស់​សាលា​ ដំបូង​រាជធានី​ភ្នំ​ពេញ​ចុះ​ថ្ងៃ​ទី​១០ មីនា និង​ទើប​បាន​មក​ដល់​ដៃ​សារ​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១៧ មីនា ម្សិលមិញ​នេះ ព្រះរាជអាជ្ញារង​នៃ​តុលាការ​ក្រុង​ភ្នំពេញ​លោក​សៀង សុខ បាន​តម្រូវ​ឲ្យ​លោក សម រង្ស៊ី ចូល​ខ្លួន​មក​កាន់​តុលាការ​នៅ​វេលា​ម៉ោង ៩​ព្រឹក នា​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៦​ខាង​មុខ។ ការ​កោះ​ហៅ​នេះ គឺ​ដើម្បី​មក​បំភ្លឺ​ជុំវិញ​បណ្តឹង​របស់​លោក សោម សឿន រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី មក​លើ​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ។ ក្រៅ​ពី​កោះ​ហៅ​លោក​សម រង្ស៊ី លោក​ព្រះ​រាជ​អាជ្ញារង​ក៏​បាន​កោះ​ហៅ​លោក​សោម សឿន ដែល​ជា​ដើម​បណ្តឹង​ចូល​មក​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៣មីនាសប្តាហ៍​ក្រោយ​នេះ​ដែរ។ប្រភពប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា