ត្រឡប់ក្រោយ

ប្រជាពលរដ្ឋមានបំណងឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ត្រូវមានលក្ខខណ្ឌ

ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ (ឆ្នាំ២០0១ មាត្រា១៤) ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានសិទ្ធិ និងមានបំណងឈរឈ្នោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបំពេញល័ក្ខខ័ណ្ឌសំខាន់ៗដូចខាងក្រោមៈ

  • មានសញ្ជាតិខ្មែរពីកំណើត
  • ចេះអាននិងសរសេរអក្សរខ្មែរ
  • បានចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតក្នុងឃុំ សង្កាត់ដែលខ្លួនមានបំណងឈរឈ្មោះ
  • មានអាយុយ៉ាងតិច២៥ឆ្នាំ គិតមកទល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
  • មានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមល័ក្ខខ័ណ្ឌដែលកំណត់ដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់៕

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា