ត្រឡប់ក្រោយ

លោក សម រង្ស៊ី ព្យាយាមបង្ហាញថាហ្វេសប៊ុកលោក ហ៊ុន សែន ពិតជាមានក្រុមអ្នកគាំទ្រក្លែងក្លាយ

ប្រធាន​គណបក្សប្រឆាំងបាន​ព្យាយាម​បង្ហាញទីតាំង​មួយ​កន្លែងនៅ​ ក្រៅប្រទេសដែល​លោក​ថា ទីតាំង​នោះត្រូវបាន​គេ​បង្កើត​គណនេយ្យ​ហ្វេសប៊ុក​ក្លែងក្លាយ សម្រាប់​រក​ប្រាក់ ខណៈ​លោក​ត្រូវបាន​គេ​ប្តឹង​មួយ​ករណី​ទៀត ទាក់ទិនការរិះគន់​ហ្វេសប៊ុក​លោក ហ៊ុន សែន​។​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី ដែល​កំពុង​នី​រទេស​ខ្លួននៅ​ក្រៅប្រទេស បាន​ផ្សព្វផ្សាយ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក របស់លោកនៅ​ថ្ងៃ​ទី ១៨ ខែមីនា​ថា នៅក្នុង​ប្រទេស​ឥណ្ឌា មាន​រោង​ជាង​បង្កើត like ក្លែងក្លាយ (Click-Farm) សម្រាប់​ជួល​មនុស្ស​ម្នាក់​ដើម្បី​បង្កើត​គណនី​ក្លែងក្លាយ បាន​រាប់​ពាន់​ដើម្បី​ចុច likes​សម្រាប់​លក់​។​លោក សម រង្ស៊ី ក៏​បាន​បង្ហាញ​រូបភាព​នៃ​ចំនួន​អ្នក like លើ​ទំព័រ​ហ្វេ​សប៊ុក​របស់លោក ហ៊ុន សែន ដោយ​លោកថា ចំនួន​អ្នក like នៅក្នុង​ប្រទេស​ឥណ្ឌា​លំដាប់​ទី​២ បន្ទាប់​ពី​អ្នក​like នៅ​កម្ពុជា​។​ប្រភពVOD

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា