ត្រឡប់ក្រោយ

លោក ហ៊ុន សែន ថានឹងធ្វើជានាយករដ្ឋមន្រ្តីរហូតដល់លោកខ្ជិលធ្វើ

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ចន្ទ​នេះ​ បាន​ថ្លែង​ថា​ការផ្លាស់ប្តូរ​មិន​មែន​សំដៅ​តែ​លើ​ការផ្លាស់ប្តូរ​អ្នក​ ដឹកនាំ​​នោះទេ​ ដោយ​លោក​លើក​ឡើង​ថា​លោក​នឹង​បន្ត​ធ្វើ​នាយករដ្ឋមន្រ្តី​រហូត​ដល់​ លោក”ខ្ជិលធ្វើ”។លោក​បាន​ថ្លែង​បែប​នេះ​ជា​ការ​ការ​ពារ​ហេតុ​ផល​នៃ​ការ​រុះរើ​គណៈ​ រដ្ឋមន្រ្តី ដោយ​ឆ្លើយ​តប​នឹង​​អ្នក​រិះគន់មួយចំនួន​ដែល​លោក​ថា​រិះ​គន់​ថា​ ការរុះរើគណៈរដ្ឋមន្រ្តី គឺ”​មុខដដែលៗ”។ក្នុងពិធីប្រកាសដាក់ឲ្យ​ អនុវត្តដំណាក់កាលទី៣នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: លោក​ ហ៊ុន សែន បានលើក​ឡើង​ថា​​មនុស្ស​ចាស់ដែលមានគំនិតថ្មី​គឺ​ជា​យុវជនមួយរូប។ លោក​បន្ត​ថា​លោក​នឹង​កាន់​អំណាច​ជា​នាយករដ្ឋមន្រ្តី ដរាបណា​ប្រជា​ជន​នៅគាំទ្រ​រូបលោក។​លោក​មានប្រសាសន៍ថា៖ “អាយុ៨០ក៏ដោយ ក៏ប៉ុន្តែបើ​សិន​ជា​មានគំនិតថ្មី វា​ក៏ជាយុវជនដែរ។ អាហ្នឹង​និយាយ​ឲ្យ​ច្បាស់គ្នាអញ្ចឹង។ អាផ្លាស់ប្តូរ វាមិន​ចាំ​បាច់​ផ្លាស់មនុស្សទេ។ និយាយ​អញ្ចឹងថាខ្ញុំមិន​ផ្លាស់ ទេ​ឲ្យ​ខ្ញុំទៅណា បើប្រជា​ជនបោះឆ្នោត​ឲ្យ​ខ្ញុំ  ខ្ញុំនៅតែធ្វើតែ​អញ្ចឹង ធ្វើ​រហូត​ដល់​ខ្ញុំទាល់​តែ​ខ្ជិលធ្វើ និយាយឲ្យ​វាត្រង់ៗអញ្ចឹងហ្មង”។ប្រភពVOD

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា