ត្រឡប់ក្រោយ

នាយករដ្ឋមន្រ្តីឲ្យអតីតប្រធាន គ.ជ.ប ធ្វើជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ដាក់​សំណើទៅ​កាន់​ប្រ​ធាន​រដ្ឋសភា លោក ហេង សំរិន ដើម្បី​កែសម្រួល​តួនាទី​របស់​អតីតប្រ​ធាន​គណៈកម្មាធិការជាតិ​រៀប​ចំការបោះ​ ឆ្នោត(គ.ជ.ប) លោក អ៊ឹម សួស្តី ពីការស្នើ​តែងតាំងជារដ្ឋលេខាធិការមក​ជាទេសរដ្ឋមន្ត្រី​វិញ។កាលពី​ថ្ងៃទី១៦ ខែ​មី​នា ឆ្នាំ​២០១៦ រដ្ឋាភិបាលបាន​ដាក់សំណើទៅកាន់​រដ្ឋសភា​ដើម្បី​ស្នើ​សុំកែសម្រួល​សមាសភាព​ នៃសមាជិក​រដ្ឋាភិបាល ដោយរដ្ឋា​ភិបាល​ក៏​បាន​ស្នើឲ្យមានការ​តែងតាំង​រដ្ឋលេខាធិការ​ចំនួន១១​ រូបផងដែរ។ ក្នុងនោះ លោក​ អ៊ឹម សួស្តី ក៏​ត្រូវបាន​ស្នើឲ្យ​តែងតាំងជាង​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ។ក្នុង​​លិខិត​មួយ​ច្បាប់​ចុះថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៦ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ទៅ​កាន់​ប្រ​ធានរដ្ឋសភា លោក ហេង សំរិន តែងតាំង​លោក អ៊ឹម សួស្តី​​ ជា​ទេសរដ្ឋមន្ត្រីទទួល​បន្ទុកបេសកកម្មពិសេសវិញ។ ទោះយ៉ាងណា លិខិត​នេះ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ស្នើ​ផ្លាស់​ប្ដូរ​នេះ​នោះ​ទេ ​។ប្រភពVOD

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា