ត្រឡប់ក្រោយ

លោក អេង ឆៃអ៊ាង អស់សំណើចចំពោះការចេញលិខិតរដ្ឋសភា

លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ ទី​១ នៃ​រដ្ឋសភា ទទួលបន្ទុក​សិទ្ធិមនុស្ស​ទទួល​ពាក្យបណ្តឹង​អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា មកពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្តែង​ការ​អស់​សំណើច​ចំពោះ​ការចេញលិខិត​រដ្ឋសភា​។​បើ​យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុន​របស់លោក អេង ឆៃអ៊ាង​បាន​លើកឡើង​យ៉ាងខ្លី​ថា​«​ថ្ងៃនេះ ( ២១-០៣-២០១៦ )​អគ្គលេខាធិការ​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​ចេញ​លិខិត​មួយ គួរឲ្យ​អស់សំណើច​»​។ បើ​ទោះបីជា​លោក អេង ឆៃអ៊ាង បានលើកឡើង​ខ្លី ប៉ុន្តែ​គេ​សង្គេត​ឃើញ​នៅក្នុង​លិខិត​របស់​អគ្គលេខាធិកា​រ​រដ្ឋសភា ដែល​កោះហៅ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ចូល​បំភ្លឺ​ចំពោះ​​រឿង​អាស្រូវ​ស្នេហា​របស់​លោក បាន​សរសេរ​ពាក្យ​ទំនាក់ទំនង​ខុស​។​ប្រភពVAYO FM

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា