ត្រឡប់ក្រោយ

ព្រឹកនេះ ACUនឹងបើកកិច្ចប្រជុំពាក់ព័ន្ធនឹងបណ្តឹងដែលថាលោកកឹម សុខាប្រព្រឹត្តអំពើពុករលួយ

នៅ ​​ព្រឹក​ថ្ងៃទី​២២ ខែមីនា​​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU)​នឹង​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​វិភាគ​និង​ពិភាក្សា​បណ្តឹង​របស់​​ យុវជន​មួយក្រុម ដែល​បានដាក់​ពាក្យ​ប្តឹង​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថា​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ​ដោយសារតែ​​លោក​បានផ្តល់​លុយ​អោយ​ស្រី​ស្នេហ៍​ជាច្រើន​នាក់​។​ប្រធាន​ACU លោក​ឱម យិនទៀង បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​លោក​បានទទួល​ពាក្យបណ្តឹង​ របស់​ក្រុមយុវជន​កាលពី​ថ្ងៃ​សុក្រ​ទី​១៨ ខែ​​មីនា ឆ្នាំ​២០១៦​កន្លងទៅ ដូច្នេះ​អង្គភាព​របស់លោក​នឹង​បើក​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃស្អែក​ដើម្បី​សំរេច​ថា​ត្រូវ​ចាត់ការ​ឬ​យ៉ាងណា​។​ប្រភពរស្មីកម្ពុជា

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា