ត្រឡប់ក្រោយ

ករណីឯកឧត្តម កឹម សុខា៖ អ្នកនាំពាក្យរដ្ឋសភាថា ធ្វើតាមច្បាប់រដ្ឋធម្មនុញ្ញ មិនប៉ះពាល់កិត្តិយសសភាទេ

រដ្ឋសភា បានចេញ​លិខិត​កោះហៅ​ឯកឧត្តម កឹម សុខា ឲ្យ​មក​បំភ្លឺ​តប​នឹង​បណ្តឹង​របស់​យុវជន​មួយក្រុម​ដែល​អះអាងថា ពួកខ្លួន​តំណាង​ឲ្យ​និស្សិត​នៅតាម​សលក​វិទ្យាល័យ​នានា​នៅ​រាជធានី​ភ្នំពេញ ជុំវិញ​ខ្សែអាត់​សំឡេង​ដែល​គេ​សង្ស័យថា ឯក​ត្ត​ម កឹម សុខា សាសង​ស្នេហា​ជាមួយ​នារី​ម្នាក់​។ ការកោះហៅ​នេះ ធ្វើ​ឲ្យ​សង្គម​ស៊ីវិល​មួយចំនួន​រិះគន់ និង​តំណាងរាស្ត្រ​បក្សប្រឆាំង​ហួសចិត្ត​នឹង​ស្ថាប័ន​នីតិបញ្ញត្តិ​នេះ​ យ៉ាងខ្លាំង​។  តែ​យ៉ាងណា​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​ប្រា​ប់លោក ជា ធី​រិ​ទ្ធ និពន្ធ​នាយករង​នៃ​សារព័ត៌មាន​ថ្មីៗ​ថា រដ្ឋសភា​ធ្វើបែបនេះ គឺ​ធ្វើទៅ​តាមច្បាប់​រដ្ឋធម្មនុញ្ញ និង​ដើម្បី​ការពារ​កិត្តិយស​រដ្ឋសភា​។ លោក ឡេង ប៉េងឡុង​៖  យើង​ធ្វើ​នេះ តាម​មាត្រា ៣៥ នៃ​រដ្ឋធម្មនុញ្ញ ដែល​បាន​ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរភេទ មាន​សិទ្ធិ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌​របស់​ប្រទេសជាតិ​។ សេចក្ដីស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បានទទួល​ការពិនិត្យ និង ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ​។ដូច្នេះ​រដ្ឋសភាត្រូវតែ​ដោះស្រាយ​តាម​បញ្ហា​របស់​តំណាង​និស្សិត​នេះដែរ​។​ប្រភពថ្មីៗ


ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា