ត្រឡប់ក្រោយ

លោកសួន សេរីរដ្ឋាបន្តចំអកឲ្យលោកកឹម សុខាលាឈប់ពីជីវិតនយោបាយ

លោក​សួន សេរី​រដ្ឋា មេដឹកនាំ​គណបក្ស​អំណាច​ខ្មែរ បាន​ចំអក​សារ​នយោបាយ​ឲ្យ​លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​លាលែង​ពី​អាជីព​ជា​អ្នកនយោបាយ ហើយ​សុំ​ទោស​អ្នកគាំទ្រ​ជា​សាធារណៈ ជុំវិញ​ការ​បែកធ្លាយ​រឿងអាស្រូវ​ស្នេហា​របស់​លោក​នៅ​លើ​ប្រព័ន្ធ​ ផ្សព្វផ្សាយ​។កាលពី​ថ្ងៃ​ទី​២២ ខែ​មីនាម្សិលមិញ​នេះ លោក​សួន សេរី​រដ្ឋា បាន​ប្រហើរ​សារ​នយោបាយ នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ថា «​មិនថាតែ​កឹម សុខា ទេ អ្នកនយោបាយ​ណាក៏ដោយ​ដែល​គ្មាន​ភាព​ជា​គំរូ និង​គ្មាន​តំលៃ​គ្រួសារ (No Family's Values) ហើយ​មាន​រឿងអាស្រូវ ស្រី​ញី យក​លុយ​អ្នកគាំទ្រ ឬ​យក​លុយ​ជាតិ ទៅ​ចាយវាយ​សប្បាយ​ជាមួយ​នឹង​ស្រី​ញី​របៀប Playboys គឺ​ត្រូវតែ​លាលែង​ឈប់​ពី​នយោបាយ​!»​។​ប្រភពVAYO FM

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា