ត្រឡប់ក្រោយ

លោក អេង ឆៃអ៊ាង និងអ៊ូ វីរៈ ត្រូវយល់ច្បាប់រដ្ឋធម្មនុញ្ញអោយច្បាស់ កុំចេះតែបញ្ចេញមតិ

មាត្រា​៣៥​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ចែងថា​៖​ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ជីវភាព​ នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច​​និង​វប្បធម៌​របស់​ប្រទេសជាតិ ។​សេចក្តីស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ​ត្រូវបាន​ទទួល​ពិនិត្យ​និង​ ដោះស្រាយ​យ៉ាង​ម៉ត់ចត់​ពី​អង្គការ​រដ្ឋ​..."​។​"​ត្រង់​ វាក្យខណ្ឌ​ទី​២​នេះហើយ​ដែល​ធ្វើអោយ​រដ្ឋសភា ពេល​ទទួល​លិខិត​ឬ ញត្តិ​ពី​ប្រជាពលរដ្ឋ​ដែល​ស្នើសុំ​អោយ​សភា​អន្តរាគមន៍ មិន​ថា​ក្រុមមនុស្ស​ប្រ​​ភេទ​ណា​ទេ សភា​ត្រូវតែ​ត្រួតពិនិត្យ​"​។​នេះ​ជា​ប្រតិកម្ម​តប​របស់លោក សុខ ឦសាន អ្នកនាំពាក្យ​សភាកាលពី​ល្ងាច​ថ្ងៃ​អង្គារ​ទី​២២​មីនា​នេះ​។​ លោកអ្នក​នាំពាក្យ​សភា បាន​មានប្រសាសន៍ថា​ក្រោយ​ទទួល​ញត្តិ​ពី​ក្រុមយុវជន ថ្នាក់ដឹកនាំ​សភា​បាន​ប្រជុំ​និង​បាន​ណែនាំ​អោយ​អគ្គលេខាធិការ​រដ្ឋ​​សភា​(​ ឡេង ប៉េងឡុង )​ជូនដំណឹង​ទៅ​ឯក ឧ​ត្ត​ម កឹម សុខា​វិញ អំពី​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដើម្បីអោយ​លោក​កឹម សុខា ពិចារណា​មើល​( គេ​មិន​បានដាក់​កំរិត​អោយ​គាត់​យ៉ាងម៉េចៗ​ទេ ) ដើម្បីអោយ​ត្រូវ​ឆ្លើយ​យ៉ាងម៉េច វា​អាស្រ័យ​លើ​លោក​កឹម សុខា ទេ​។​ប្រភពរស្មីកម្ពុជា

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា