ត្រឡប់ក្រោយ

លោកស ខេងព្រមានចាត់វិធានការមន្ត្រីចេញលិខិតបញ្ជាក់អត្តសញ្ញាណឲ្យជនបរទេស

ថ្លែងក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​អភិបាល​​ខេត្ត​កំពតថ្មីដល់លោកចាន់ ចេស្តា កាលពី​ព្រឹក​ថ្ងៃ​ទី​២២ មីនា នៅ​សាលា​ខេត្ត​កំពត លោក ស ខេងនាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បានព្រ​មាន​​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ឬ​ពិន័យ​ផ្នែក​រដ្ឋបាល​ចំពោះ​មន្ត្រី​រូប​ណា ដែល​នៅ​តែ​ហ៊ាន​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​មិន​ត្រឹមត្រូវ ចំពោះ​ជន​បរទេស​ដែល​តាំង​ទីលំនៅ​ខុស​ច្បាប់​នៅ​កម្ពុជា។លោក ស ខេង បញ្ជាក់ថាកន្លង​ទៅ​មាន​មន្ត្រីមួយចំនួន ពិសេស​មន្ត្រី​អត្រានុកូលដ្ឋាន និង​នគរបាល បាន​ចេញ​លិខិត​មិន​ត្រឹមត្រូវ ឬ​ក៏​មិន​ប្រក្រតី​ឲ្យ​ជនជាតិ​បរទេស​ដែល​ខុស​ពី​គោលការណ៍។ ត្រង់​នេះ លោកលើកឡើង​ថា មន្ត្រី​នោះ​ប្រហែល​ជា​មិន​អាច​អត់ឱន​ឲ្យ​បាន​ទេ ពីព្រោះ​ថា​បាន​ណែនាំ​ច្រើន​លើក​ច្រើន​សាមក​ហើយ តាម​រយៈ​អគ្គស្នងការ​នគរបាល អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្មជាដើម។ប្រភពVAYO FM

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា