ត្រឡប់ក្រោយ

ACU ឲ្យឯកឧត្តម កឹម សុខា ទៅប្រកាសទ្រព្យសម្បត្តិជាថ្មីម្តងទៀត

បន្ទាប់​ពី​ប្រកា​ស​ទទួល​ស្គាល់​​ បណ្តឹង​​របស់​​យុវ​ជន​មួយ​ក្រុម​ប្រឆាំង​នឹង​ឯក​ឧត្តម​ កឹម សុខា ​នៅ​ព្រឹក​នេះ លោកប្រធាន​អង្គ​ភាព​ប្រឆាំងអំ​ពើ​ពុក​រលួយ​ បាន​សម្រេច​ហែក​ចោល​សំបុត្រ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​ឯក​ឧត្តម កឹម សុខា ចាស់​ ដោយ​តម្រូវ​ឲ្យ​ឯក​ឧត្តម កឹម សុខា មក​ប្រកាស​ទ្រព្យ​សម្បត្តិ​សារ​ជាថ្មី​។ ការ​សម្រេចរបស់​ACU បែបនេះ ដោយសារតែអង្គភាព​នេះ សម្រេច​បន្តចំណាត់ការរបស់​ខ្លួនទៅលើ​ឯកឧត្តម កឹម សុខា បន្ទាប់ពី​​អង្គ​ភាព​នេះ រក​ឃើញ​ថា សំឡេងខ្សែ​អាត់​ដែលគេ​ផ្សព្វផ្សាយ​នោះ ពិតជា​សំឡេង​ឯកឧត្តម ​កឹម សុខា និងកញ្ញា ស្រីមុំ សាសងស្នេហាជាមួយ​គ្នា​មែន។ បើតាម​លោក ឱម យ៉ិនទៀង ហេតុ​ផល​ដែល​អង្គ​ភា​ពនេះ តម្រូវឲ្យ​ឯកឧត្តម កឹម សុខា ប្រកាស​ទ្រព្យ​សម្បត្តិជាថ្មី ទៅតាមបណ្តឹង​ទាម​ទារ​របស់​តំណាង​យុវជន​ លោក ស្រី​ ចំរើន ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ស៊ើប​អង្កេត​ករណី​ពុក​រលួយរបស់​ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ ដែលទិញ​ផ្ទះ​ ទិញដី ទិញ​ឡាន​ឲ្យ​ស្រី​ស្នេហ៍។ ប្រភពថ្មីៗ

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា