ត្រឡប់ក្រោយ

លោក ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលប្រឹងប្រែងអភិវឌ្ឍន៍ គឺដើម្បីអោយប្រជាជន មានជីវភាពធូរធារ -

នៅក្នុងឱកាស់អញ្ជើញចូលរួមសម្ភោធ សមិទ្ធផលនានា នៅស្រុក វត្តជ្រោយសំរោង ដែលស្ថិតនៅ ក្នុងសង្កាត់បារាយ៏ ក្រុងដូនកែវ នៅព្រឹកថ្ងៃ សុក្រ ទី ២៥ ខែ មីនា ឆ្នាំ ២០១៦ នេះ លោក ហ៊ុន ម៉ាណែត បានលើកឡើងប្រាប់ ប្រជាពលរដ្ឋ រាប់ពាន់នាក់ដែល បានចូលរួម​ ​អោយបានដឹងពី ការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល កម្ពុជា​ក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិ​ ឲ្យកាន់តែមានការរីកចម្រើន ទៅមុខ ហើយការអភិវឌ្ឍន៏ គឺមានន័យថា ចង់ធ្វើអោយជីវភាព របស់ប្រជាពលរដ្ឋ កាន់តែមានជីវភាពធូរឡើង។លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៏បន្តថា បច្ចុប្បន្ននេះ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល កម្ពុជា ប្រទេសជាតិ មានសុខសន្តិភាព មានស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍន៏ គ្រប់បែបយ៉ាង។ប្រភពដើមអម្ពិល

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា