ត្រឡប់ក្រោយ

ក្រុមយុវជនបន្តដាក់ញត្តិទៅរដ្ឋសភាស្នើឲ្យលោក កឹម សុខា បកស្រាយរឿងខ្សែអាត់សំឡេង

លោក ស្រី ចំរើន និង​ក្រុម​យុវជន​របស់​លោក​ជាង១០នាក់​ផ្សេង​ទៀត បន្ត​នាំ​គ្នា​ដាក់​ញត្តិ​ទៅ​រដ្ឋសភា នៅ​ថ្ងៃទី២៥ មិនា ដើម្បី​ស្នើ​ឲ្យ​កោះ​ហៅ​លោក កឹម សុខា ចេញ​មុខ​បកស្រាយ​រឿង​ខ្សែ​សំឡេង​លេច​ធ្លាយ។ញតិ្ត​របស់​ក្រុម​យុវជន​នេះ ស្នើ​ឲ្យ​រដ្ឋសភា ចាត់​ការ​លើ​ខ្សែ​អាត់ ដែល​គេ​អះអាង​ថា ជា​សំឡេង​របស់ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ពាក់ព័ន្ធ​នឹង​ការ​ជំរុញ​ឲ្យ​ស្រី​កំណាន់​យក​កូន​ចេញ។រដ្ឋសភា​បាន​ទទួល​ញត្តិ​របស់​ក្រុម​យុវជន​នេះ​ហើយ។ ពេល​កន្លង​ទៅ​អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា ធ្លាប់​បាន​ដាក់​លិខិត​ស្នើ​ឲ្យ​លោក កឹម សុខា មក​ឆ្លើយ​បំភ្លឺ​ម្ដង​រួច​ទៅ ប៉ុន្តែ​នៅ​មិន​ទាន់​បាន​ការ​ឆ្លើយ​តប​ពី​លោក កឹម សុខា នោះ​ទេ។ប្រភពRFA

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា