ត្រឡប់ក្រោយ

អ្នករាយការណ៍ពិសេសរបស់UNសង្ឃឹមថា គ.ជ.ប នឹងធានាការបោះឆ្នោតដោយសេរី និងយុត្តិធម៌

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូណា ស្មីត (Rhona Smith) លើកឡើងថា លោកស្រីសង្ឃឹមថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធានាឲ្យបានការបោះឆ្នោតមួយប្រកបដោយសេរី និងយុត្តិធម៌ ខណៈកម្ពុជានឹងរៀបចំការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០១៧ និងបោះឆ្នោតជាតិនៅឆ្នាំ២០១៨។លោកស្រី រ៉ូណា ស្មីត បានធ្វើការលើកឡើងបែបនេះ នៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីលោកស្រីបានជួបពិភាក្សាពីដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជានៅទីស្នាក់ការរបស់ គ.ជ.ប។លោកស្រី រ៉ូណា ស្មីត បានថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយជំនួបនេះថា លោកស្រីបានស្តាប់ពីដំណើរការរបស់ គ.ជ.ប និងការតាំងចិត្តរបស់ គ.ជ.ប ក្នុងការធានាថាការបោះឆ្នោតនាពេលខាងមុខគឺ សេរី និងយុត្តិធម៌ ស្របតាមគោលការសិទ្ធិមនុស្សអន្តរជាតិ។ លោកស្រីបន្ថែមថា៖ “ខ្ញុំសង្ឃឹមថាអ្វីដែល(គ.ជ.ប) នឹងបន្តធ្វើនោះគឺធានាបាននូវការបោះឆ្នោតមួយដោយសេរី និងយុត្តិធម៌”

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា