ត្រឡប់ក្រោយ

ខ្មែរនៅ ឡុងប៊ិច ប្តេជ្ញាមិនចូលរួមដង្ហែ បន្ទាប់ពីមានការប្រឆាំងលោក ហ៊ុន ម៉ាណែត

សមាជិក​ច្រើន​នាក់​នៃ​ក្រុម​ប្រឹក្សា​​​ពី​ទីក្រុង​ Long Beach រដ្ឋCalifornia បាន​ប្តេជ្ញា​ថា​នឹង​ធ្វើ​ពហិការ​​មិន​ចូលរួម​ដង្ហែ​ក្នុង​ពិធី​បុណ្យ​ ចូលឆ្នាំ​ខ្មែរ​ឡើយ​បន្ទាប់ពី​មាន​ប្រតិកម្ម​អវិជ្ជមាន​ចំពោះ​ការ​អញ្ជើញ​ លោក ហ៊ុន ម៉ាណែត ឲ្យ​ចូលរួម​។ក្រុម​អ្នក​តវ៉ា​​​កម្ពុជា​ប្រហែល ២០០ ​នាក់​បាន​ផ្តុំ​គ្នា​ពេញ​សាលប្រជុំ​​នៃ​ទីក្រុង​ Long Beach ​កាលពី​ថ្ងៃ​អង្គារ។ អ្នក​តវ៉ា​​បាន​អំពាវនាវ​ឱ្យ​ក្រុម​ប្រឹក្សា​ថ្កោលទោស និង​រាំងស្ទះ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ទី ១០ ខែ​មេសា។លោក Dee Andrews សមាជិក​ក្រុមប្រឹក្សា​ម្នាក់​បាន​ប្រកាស​ថា​ខ្លួន​​នឹង​មិន​ចូលរួម​ក្នុង​ ក្បួន​នោះ​ទេ​ខណៈ​ដែល​លោក ម៉ាណែត ចូលរួម​។ នេះ​បើ​​តាម​សារព័ត៌មាន​ក្នុង​ស្រុក Press Telegram ​បាន​ឲ្យ​ដឹង​។ប្រភពភ្នំពេញប៉ុសិ៍្ត

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា