ត្រឡប់ក្រោយ

គណបក្សសង្គ្រោះជាតិរៀបចំធ្វើសមាជប្រចាំឆ្នាំ

គណបក្ស​សង្គ្រោះ​ជាតិ​ ជា​គណបក្សប្រឆាំង​រៀបចំ​ធ្វើ​សន្និបាត​ប្រចាំឆ្នាំ​របស់​ខ្លួនកាលពីព្រឹកថ្ងៃទី២៦ មីនា ឆ្នាំ២០១៦​ ដើម្បី​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​កន្លង​ទៅ នឹង​រៀបចំ​ផែន​ការងារ​ទៅ​ថ្ងៃ​អនាគតទៀត ដែល​មាន​អ្នកចូលរួម​ប្រមាណ​១៥០០​នាក់​។​សន្និបាត​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ព្រឹក​នេះធ្វើឡើង​នៅ​សង្កាត់​ព្រែកលៀប ខណ្ឌជ្រោយចង្វា​ រាជធានី​ភ្នំពេញ​។ខណៈពេល​ដែល​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​សារ​ទៅកាន់​ អ្នកគាំទ្រ​របស់ខ្លួន​នោះ ក៏​មាន​យុវជន​មួយក្រុម​ប្រមាណ​១០​នាក់ បាន​ប្រើ​ឧបករណ៍​បំពង​សំឡេងនៅក្បែរវេទិកាស្រែក​ទាមទារ​ឲ្យ​លោក កឹម សុខា បកស្រាយ​ជុំវិញ​បញ្ហា​ខ្សែអាត់​សំឡេង​។ ទោះយ៉ាងណា រហូតដល់​ម៉ោង​ជាង​១០​ព្រឹក​នេះ មិន​មាន​ការប៉ះទង្គិច​គ្នា​កើតឡើង​ទេ​។​នៅ​ជុំវិញ​បរិវេណក៏​មាន​កម្លាំង​កងរាជអាវុធហត្ថ និង កងសន្តិសុខ​ខណ្ឌ ប្រមាណ ២០​នាក់​ឈរ​យាម​នៅ​ក្បែរ​នោះ​ដែរ​។ប្រភពVOD

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា