ត្រឡប់ក្រោយ

បក្សប្រឆាំងកំណត់យកគោលការណ៍បែបស្ងៀមស្ងាត់

គណបក្សសង្គ្រោះជាតិបានកំណត់យក​គោលការណ៍បែប​ស្ងៀមស្ងាត់និង​មិន​តប​តចំពោះ ​អ្វីដែល​កំពុង​កើតមា​ន​មកលើគណបក្សមួយនេះ ដោយបក្សនេះ​ថាដើម្បី​ធ្វើដំណើរឆ្ពោះទៅរកការបោះ​ឆ្នោតនិងកា​រផ្លាស់ប្តូរ​ ដោយ​វិជ្ជមាន។កាលពី​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ២០១៦ គណបក្ស​ប្រឆាំង​បាន​បើក​សន្និបាតក្រុមប្រឹក្សាជាតិលើកទី២របស់​​ខ្លួន​ ដោយ​មាន​សមាជិក​ប្រមាណ​១៥០០នាក់ចូលរួម។​ ក្រោយ​បញ្ចប់សន្និបាតនេះ គណបក្សបាន​ចេញសេចក្តីសម្រេចពីការកំណត់ទិសដៅនិង​គោលនយោបាយ​របស់​ខ្លួនចំនួន​ ១២​ចំណុចដែល​ចំណុចសំខាន់ៗ​មាន​ដូច​ជា​ប្រកាន់​គោល​ការ​ណ៍អហិង្សា មិនគុំគួន មិនយក​ខ្មែរណាធ្វើជាសត្រូវនិង​ប្រកាន់នូវ​គោល​ការណ៍មិន​ឈ្លោះ មិន​ឆ្លើយនិង​មិន​ឆ្លង​ជា​ដើម។ថ្មីៗនេះ ​ប្រធាន​ស្តីទី​គណបក្សសង្គ្រោះជាតិ លោក កឹម​​ សុខា ​កំពុង​រងការរំខាន​ពី​ការចោទប្រកាន់ថា​មាន​រឿង​​អាស្រូវស្នេហាជាមួយ​ នារីម្នាក់ហើយ​រឿង​អាស្រូវ​នេះ​ត្រូវ​បាន​​និស្សិតមួយក្រុមដាក់ញត្តិ​ទៅ​ កាន់​រដ្ឋសភា ដើម្បី​​ឲ្យ​លោកបកស្រាយ។ប្រភពVOD

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា