ត្រឡប់ក្រោយ

រដ្ឋសភាក្រើនរំឭកឲ្យលោក កឹម សុខា បំភ្លឺការចោទប្រកាន់រឿងអាស្រូវស្នេហាតាមញត្តិរបស់យុវជន

អគ្គលេខាធិការដ្ឋាននៃរដ្ឋសភាបានដាក់លិខិតមួយទៀតទៅលោក កឹម សុខា ប្រធានស្តីទីនៃគណបក្សសង្រ្គោះជាតិ ដោយរំឭកឲ្យលោកបំភ្លឺ​ទាក់ទងនឹងញត្តិរបស់យុវជនដែលទាមទារឲ្យបក​ស្រាយ​រឿងការចោទប្រកាន់អាស្រូវស្នេហា។អ្នកនាំពាក្យនៃរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់វីអូឌីថានៅព្រឹកថ្ងៃចន្ទនេះ លោកបានដាក់លិខិតមួយច្បាប់ទៀតទៅលោក កឹម សុខា ដោយលោកថាគ្រាន់តែរំឭកឲ្យឆ្លើយតបនឹងញត្តិរបស់យុវជន។ លោកបន្តថាការដាក់លិខិតជាថ្មីនេះ ដោយសារយុវជនទាំងនោះ​បានចេញមុខតវ៉ានិងដាក់ញត្តិជាថ្មីមករដ្ឋសភា។លោក ឡេង ប៉េងឡុង បានច្រានចោលមតិមួយចំនួនថារដ្ឋសភាបានយកចិត្តទុកដាក់រឿងនេះជាជាងញត្តិរបស់​ប្រជាពលរដ្ឋ។ លោកមានប្រសាសន៍ថា៖ ញត្តិរបស់ប្រជាពលរដ្ឋធ្វើដូចតែគ្នាទេ ឲ្យតែមកដល់ខ្ញុំ ខ្ញុំធ្វើភ្លាម មិនអាចឲ្យយឺតទេ

 ប្រភពVOD

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា