ត្រឡប់ក្រោយ

មន្ត្រីបក្សសង្គ្រោះជាតិចោទអាជ្ញាធរខេត្តកណ្ដាលថាធ្វើឲ្យរាំងស្ទះការដំឡើងស្ថានីយទូរទស្សន៍

មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា កម្មវិធី​ទូរទស្សន៍​ព្រះអាទិត្យ ដែល​គ្រោង​ផ្សាយ​នៅ​ចុង​ឆ្នាំ​២០១៥ ហើយ​អូស​បន្លាយ​រហូត​មក​ដល់​ពេល​នេះ គឺ​ដោយសារ​តែ​អាជ្ញាធរ​ធ្វើ​ឲ្យ​រាំង​ស្ទះ។ គណបក្ស​នេះ​ព្រមាន​ថា នឹង​ធ្វើ​សន្និសីទ​កាសែត ប្រសិន​បើ​ការ​រាំង​ស្ទះ​ជា​ហេតុផល​នយោបាយ។មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យ​ដឹង​ថា ការងារ​ដំឡើង​អង់តែន​របស់​ស្ថានីយ​ទូរទស្សន៍​ព្រះអាទិត្យ កំពុង​រាំង​ស្ទះ​ដោយសារ​តែ​អាជ្ញាធរ​មូលដ្ឋាន​នៅ​ខេត្ត​កណ្ដាល។បញ្ហា​នេះ ត្រូវ​បាន លោក យឹម សុវណ្ណ ប្រកាស​នៅ​ក្នុង​សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ​លើក​ទី​២ របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពីថ្ងៃ​ទី​២៦ មីនា ក្នុង​ពេល​ដែល​លោក​ធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ​គណបក្ស​រយៈពេល ២​ឆ្នាំ​កន្លង​មក៖ «ឥឡូវ​កំពុង​កក​នៅ​ខេត្ត​កណ្ដាល។ ប្រភពRFA

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា