ត្រឡប់ក្រោយ

ក្រសួងមហាផ្ទៃមិនផ្តល់ទិដ្ឋាការឲ្យអាឡិច ទោះមានបណ្តឹងតុលាការ

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​ព្រមាន​ចាត់​វិធានការ​ផ្លូវ​​ច្បាប់​ ទៅ​លើ​លោក​ អាឡិច ហ្សង់ដ្រូ ស្ថាបនិក​អង្គការ​ចលនា​​​មាតា​ធម្មជាតិ​បើ​ជនបរទេស​រូប​​នេះ​នៅ​តែ​រឹងរូស​ ចូល​មក​កម្ពុជា​ដើម្បី​​តទល់​រឿង​​ក្តី​នៅ​​​សាលា​​ដំបូង​​ខេត្ត​កោះកុង​ដោយ ​គ្មាន​ការ​​អនុញ្ញាត​តែ​យ៉ាង​​ណា​មេធាវី​របស់​លោក​ អាឡិច បាន​ដាក់​​ពាក្យ​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​សុំ​ដីកា​ដំណោះស្រាយ​ក្រោយ​​ពី​ ចៅក្រម​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​​ខ្លួន​លោក​។លោក​ អាឡិច ត្រូវ​បាន​រដ្ឋាភិបាល​បណ្តេញ​ចេញ​​ពី​កម្ពុជា​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​ ២០១៥ និង​បាន​ដាក់​ឈ្មោះ​​ចូល​ក្នុង​បញ្ជី​ខ្មៅ​ហាម​ចូល​មក​កម្ពុជា​ក្រោយពី​លោក​ ចូលរួម​យ៉ាង​សកម្ម​​ប្រឆាំង​នឹង​ការ​ធ្វើ​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​ អារ៉ែង និង​ការ​បូមខ្សាច់​នៅ​ខេត្ត​កោះកុង។ លោក​ អាឡិច ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង​ចោទប្រកាន់​ពី​បទ «សម​​គំនិត​ក្នុង​អំពើ​គំរាម​កំហែង​​ និង​​ធ្វើឲ្យ​ខូច​ខាត​ដោយ​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ» ហើយ​​ចេញ​ដីកា​បង្គាប់​​ឲ្យ​​​ចាប់​ខ្លួន​​កាលពី​ថ្ងៃ​ទី​ ១៨ មករា​ក្រោយពី​លោក​ពុំ​បាន​​​ចូល​​បំភ្លឺ​​តាម​ដីកា​កោះ​។ប្រភពភ្នំពេញប៉ុស្ដិ៍

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា