ត្រឡប់ក្រោយ

អ្នកការពារ ព្រៃឡង់ ត្រូវអ្នកកាប់ឈើលបកាប់

ស្ត្រី​ជា​សកម្មជន​ព្រៃឡង់​ដែល​ទៅ​ទទួល​ពាន​រង្វាន់​អេក្វាទ័រ​នៅ​ប្រទេស​ បារាំង​ត្រូវ​បាន​អ្នក​កាប់​ឈើ​ខុស​ច្បាប់​លប​កាប់​ ២ ​ពូថៅ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​កាលពី​យប់​ថ្ងៃ​អាទិត្យ​នៅ​ពេល​ដែល​កំពុង​តែ ​ដេក​ល្បាត​ព្រៃ​ក្នុង​ស្រុក​សំបូរ​ ខេត្ត​ក្រចេះ។សកម្មជន​ការពារ​ព្រៃឡង់​ក្នុង​ឃុំ​កំពង់ចាម ខេត្ត​ក្រចេះ​ចំនួន ៥២ នាក់​ (ស្រី ៦ ​នាក់) ជិះ​ម៉ូតូ ៤៥ គ្រឿង​បាន​ចុះ​ល្បាត​ព្រៃ​រយៈពេល​ ៥ ថ្ងៃ​ចាប់​តាំង​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​មក។ ក្រុម​ល្បាត​បាន​បង្ក្រាប​បទល្មើស និង​ដក​ហូត​ម៉ាស៊ីន​អារ​ឈើ​ចំនួន ១៤ គ្រឿង និង​ឈើ​ជាង ១០ ម៉ែត្រ​គុប​ហើយ​បង្ខំ​ឲ្យ​ជនល្មើស​ជាង​ ២០ ​នាក់​ធ្វើ​កិច្ចសន្យា​ឈប់​ប្រព្រឹត្ត​បទល្មើស​ទៀត។បណ្តាញ​សហគមន៍​ព្រៃឡង់​លោក​ ផៃ ប៊ុនលាង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​ ការ​បង្ក្រាប​នេះ​ធ្វើ​ឲ្យ​ជនល្មើស​ខឹង​សម្បា​ហើយ​នៅ​រំលង​អធ្រាត្រ​ឈាន​ចូល ​ថ្ងៃ​អាទិត្យ​ទី ២៧ មីនា​វេលា​ម៉ោង​ជិត​ ២​ ជនល្មើស​ម្នាក់​បាន​លប​កាប់​សកម្មជន​ជា​ស្ត្រី​ឈ្មោះ ផន សុភ័ក្ត្រ អាយុ ២៥ ឆ្នាំ​បណ្តាល​ឲ្យ​របួស​ធ្ងន់ធ្ងរ​ត្រង់​ជើង​ឆ្វេង។ ប្រភពភ្នំពេញប៉ុស្ដិ៍

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា