ត្រឡប់ក្រោយ

លោក ឱម យ៉ិនទៀងព្រមានលាតត្រដាងអំពើពុករលួយរបស់លោកសម រង្ស៊ី

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក​ឱម យ៉ិនទៀង បាន​ឱ្យ​ដឹង​ថា​អង្គភាព​មាន​ព័ត៌មាន​សំងាត់​ស្តី​ពី​អំពើ​ពុក​រលួយ​របស់​លោក ​សម រង្ស៊ី។ ប្រធាន​អង្គភាព​រូប​នេះ បាន​អះអាង​ថា​ប្រសិន​បើ​លោក សម រង្ស៊ី​នៅ​បន្ត​រិះគន់​ជា​បន្ត​ទៀត លោក​នឹង​បញ្ចេញ​ព័ត៌មាន​ទាំង​នេះ។ គណបក្ស​សង្គ្រោះ​ជាតិ​ស្វាគមន៍​ចំពោះ​ព័ត៌មាន​នេះ។ សម្រាប់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល ក្រៅ​ពី​ករណី​លោក សម រង្ស៊ី​ខ្លួន​ឯង ក៏​មាន​ដែរ​ករណី​អំពើ​ពុក​រលួយ​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន ​ទៀត។ ប៉ុន្តែ​ប្រធាន​អង្គភាព​នេះ នៅ​មិន​ទាន់​បញ្ជាក់​ពី​ប្រភេទ​នៃ​អំពើ​ពុក​រលួយ​ដែល​លោក សម រង្ស៊ី​មាន​នោះ​ដែរ។
 ភ្លាម​ៗ​គណបក្ស​សង្គ្រោះ​ជាតិ ស្វាគមន៍​ចំពោះ​ព័ត៌មាន​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​មេដឹកនាំ​ គណបក្ស​ខ្លួន​ដែល​កំពុង​រុំព័ទ្ធ​ដោយ​បណ្តឹង​តុលាការ។ លោក​អេង ឆៃអ៊ាង មន្ត្រី​ជាន់​ខ្ពស់​គណៈ​មជ្ឈឹម​គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​ថា គណបក្ស​គ្មាន​ការ​ភ័យ​ព្រួយ​អ្វី​ឡើយ​ចំពោះ​ការ​ព្រមាន​នេះ ព្រោះ​ថា​អំពើ​ពុក​រលួយ​គឺ​ជា​អ្វី​ដែល​ពលរដ្ឋ​ខ្មែរ​ស្អប់​ខ្ពើម ប៉ុន្តែ​អង្គភាព​ត្រូវ​តែ​ធ្វើ​ការ​ដោយ​យុត្តិធម៌។ប្រភពRFI

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា