ត្រឡប់ក្រោយ

លោក ឈាង វុន ថាលោក កឹម សុខា ត្រូវលាលែងពីតំណាងរាស្រ្ត ប្រសិនអាស្រូវស្នេហាជារឿងពិត

អ្នកនាំពាក្យឲ្យ​​តំណាងរាស្រ្ត​គណបក្ស​ប្រជាជនកម្ពុជានៅ​រដ្ឋសភា​​បាន​ ថ្លែង​កាលពីថ្ងៃ​អង្គារ​ថា​លោក កឹម សុខា តំណាងរាស្រ្ត​មក​ពីមណ្ឌល​ខេត្ត​កំពង់ចាម​និង​ជា​អនុប្រធា​ន​គណបក្ស​ សង្គ្រោះជាតិ ត្រូវតែ​លាលែង​ពី​តំណែង​ ប្រសិន​បើករណី​អាស្រូវ​ស្នេហា​ជា​រឿងពិត ដោយ​គំរាម​ថា​នឹង​បង្កើត​គណៈ​កម្មការ​ស៊ើ​បអង្កេតមួយ​លើ​ករណីនេះ។​​លោក ឈាង ​ តំណាងរាស្រ្ត​របស់គណប​ក្ស​កាន់អំណាចទាំង​៦៨រូប​ បានថ្លែង​ប្រាប់អ្នក​សារព័ត៌មាន​ក្រោយ​ពេល​ទទួល​ញត្តិ​របស់​ក្រុមយុវជន​​ ប្រឆាំង​នឹង​លោក កឹម សុខា ថា​ប្រសិន​បើអាស្រូវស្នេហា​ជា​រឿងពិត ​លោក​ កឹម សុខា រំលោភតម្លៃស្រ្តីខ្មែរ​និង​សិទ្ធិ​នារីដោយ​​លោក​ចាត់ទុក​ថា​ជាគ្រោះ​ថ្នាក់មែនទែន។ លោក​បន្ថែម​ថា​​ករណីនេះជា​ការរំលោភ​ច្បាប់ឯក​ពន្ធភាព(ប្តីមួយ​ប្រពន្ធ​ មួយ)ទៀត​ផង​។​លោក ឈាង វុន ដែល​ជា​ប្រធានគណៈកម្មការ​កិច្ច​ការ​បរទេស សហប្រតិ​បត្តិកា​រអន្តរជាតិ ឃោសនាការនិងព័ត៌មាននៃរដ្ឋសភា គំរាម​ថា​គណៈ​កម្មការអចិន្រ្តៃយ៍​នៃ​រដ្ឋសភា​មានសិទ្ធិ​បង្កើ​តគណៈកម្មការស៊ើបអង្កេ​ត​រឿ​ង​នេះ​​នៅ​ក្នុង​រដ្ឋសភា។​ លោក​ផ្តល់​យោបល់ថា​លោក កឹម សុខា ត្រូវតែ​លាលែង​ពីតំណាងរាស្រ្ត ប្រសិន​បើ​អាស្រូវ​ស្នេហា​ជារឿងពិត។​ប្រភពVOD

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា