ត្រឡប់ក្រោយ

បក្សប្រឆាំងរៀបចំប្តឹងក្រុមយុវជនពីការប្រើប្រាស់សញ្ញាសម្គាល់គណបក្ស ពេលតវ៉ាប្រឆាំងលោក កឹម សុខា

គណបក្សសង្រ្គោះជាតិបាន​ប្រកាសថា​ខ្លួន​ កំពុង​រៀបចំសំណុំ​ឯកសារប្តឹងក្រុម​យុវជន​ដែល​ដឹកនាំដោយលោក ស្រី ចំរើន​ ទៅតុលាការ ទាក់ទងនឹងការយកមួយកអាវនិងទង់ ដែលមាន​ សញ្ញាសម្គាល់របស់គណបក្សមកធ្វើការហែក្បួនដែលគណបក្សនេះថាជាទង្វើអនាធិបតេយ្យនិងរំ ​លោភលើកម្មសិទ្ធបញ្ញា។នៅរសៀលនេះ លោក ស្រី ចំរើន បាន​ដឹកនាំយុវជនមួយក្រុមហែក្បួន​ដាក់ញ្ញតិទៅកាន់​រដ្ឋសភា ស្នាក់ការ​អង្គ​ការសហប្រជាជាតិ ស្នាក់ការគណបក្សសង្គ្រោះជាតិនិង​ផ្ទះលោក កឹម សុខា ក្នុងគោលបំណងទាមទា​រឲ្យ​​​លោក កឹម សុខា បកស្រាយ​រឿង​ខ្សែអាត់សំឡេង ដែលក្រុមនេះ​សង្ស័យថា​ជា​សំឡេង​លោក កឹម សុខា សន្ទនាស្នេហាជាមួយនារីម្នាក់។​ក្នុង​សេចក្តីប្រកាសព័ត៌មានមួយ​ចេញផ្សាយ​ នៅថ្ងៃ​អង្គារនេះ គណបក្ស​សង្គ្រោះជាតិបាន​​ថ្កោលទោសចំពោះ​ទង្វើរបស់យុវជន ស្រី ចំរើន ដែលបាន​យកទង់ អាវ និង​មួក មាន​សញ្ញាសម្គាល់គណបក្សសង្គ្រោះ ទៅធ្វើ​សកម្មភាព​អនាធិបតេយ្យ នៅរាជធានីភ្នំពេញ។ប្រភពVOD

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា