ត្រឡប់ក្រោយ

អាជ្ញាធរថាកំពុងសិក្សាពីការតវ៉ារបស់ពលរដ្ឋករណីគម្រោងសង់អង់តែនទូរទស្សន៍ព្រះអាទិត្យ

អភិបាល​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល បញ្ជាក់​ថា អាជ្ញាធរ​កំពុង​សិក្សា​ពី​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ដែល​ចោទ​ថា ការ​សាងសង់​អង់តែន​ទូរទស្សន៍​ព្រះអាទិត្យ​នៅ​ជិត​ភូមិ​ឋាន​របស់​ពួក​គាត់ នឹង​ប៉ះពាល់​ដល់​សុខភាព។ អាជ្ញាធរ​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មន្ទិល​ពី​ល្បឿន និង​ការ​ធ្វើ​សេចក្តី​សម្រេច ថា​តើ​គួរ​ផ្តល់​សិទ្ធិ​សាងសង់​អង់តែន​ទូរទស្សន៍​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ឬ​យ៉ាង​ណា?អភិបាល​ក្រុង​តាខ្មៅ លោក ហេង ធាម មាន​ប្រសាសន៍​ថា សេចក្តី​សម្រេច​អនុញ្ញាត​តាម​សំណើ​សាងសង់​អង់តែន​ទូរទស្សន៍​ព្រះអាទិត្យ ត្រូវ​ប្រើ​ពេលវេលា​វែង បន្ទាប់​ពី​ប្រជាពលរដ្ឋ ២១​រូប​ដាក់​ពាក្យ​តវ៉ា ស្នើ​ឲ្យ​ប្ដូរ​ទីតាំង​ដំឡើង​អង់តែន​ទូរទស្សន៍​នេះ។លោក​គូស​បញ្ជាក់​ថា ក្រុម​ការងារ​របស់​លោក កំពុង​ពិនិត្យ​ស្រាវជ្រាវ​ពី​ការ​ព្រួយ​បារម្ភ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ទីតាំង​អង់តែន​ទូរទស្សន៍​ព្រះអាទិត្យ សិក្សា​ពី​ផល​ប៉ះពាល់​សុខភាព​បណ្ដាល​មក​ពី​អង់តែន​ទូរទស្សន៍៖ «សាលា​ក្រុង​កំពុង​ពិនិត្យ​កិច្ចការ​នេះ និង​សម្រប​សម្រួល ហើយ​ដាក់​ជូន​ឯកឧត្តម​អភិបាល​ខេត្ត​សុំ​គោលការណ៍​ដឹក​នាំ»

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា