ត្រឡប់ក្រោយ

លោក កឹម សុខា ថាគូប្រជែងកំពុងប្រើយុទ្ធសាស្ត្រ “កាត់ក្បាល ហើយបំបែកខ្លួន

លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​ ដែលកំពុង​រង​ការ​ចោទ​ប្រកាន់​រឿង​អាស្រូវ​ស្នេហា លើកឡើង​ថាគូ​ប្រជែង​របស់​ខ្លួន​កំពុង​ប្រើប្រាស់​យុទ្ធសាស្ត្រដើម្បី​កំចាត់​ថ្នាក់​ដឹកនាំទាំង​ពីរ​របស់​គណបក្ស​នេះ​ ​រួច​បំបែកអ្នក​គាំ​ទ្រ​តាម​ក្រោយ ដោយ​លោក​ហៅ​យុទ្ធសាស្ត្រ​នេះ​ថា“​កាត់​ក្បាលទាំង​ពីរ​​ហើយ​បំបែក​ខ្លួន​”​។ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​​សកម្មជន​របស់​គណបក្ស​សង្គ្រោះជាតិ​នៅទីស្នាក់ការគណបក្សក្នុង​ខេត្តព្រៃវែង នាព្រឹកថ្ងៃ​ពុធ​នេះ លោក កឹម សុខា បាន​ថ្លែងថាមាន​សមាជិក​នៅ​ភាគី​ម្ខាង​ទៀត​ដែល​ទំនងលោក​​សំដៅ​ទៅគណបក្សប្រជាជន​កម្ពុជា​ បាន​ប្រាប់​គណបក្ស​សង្គ្រោះជាតិ​ថាកន្លង​មក គូ​ប្រជែង​របស់​ខ្លួន​ព្យាយាម​ប្រើប្រាស់​យុទ្ធសាស្ត្របំបែក​ថ្នាក់​ដឹកនាំ​ទាំង​ពីរ​របស់​គណបក្ស​សង្គ្រោះជាតិ​ ដើម្បី​ឈាន​ទៅ​ដល់​ការ​បំបែក​អ្នក​គាំ​ទ្រ​របស់គណបក្ស​នេះ​។ប្រភពVOD

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា