ត្រឡប់ក្រោយ

អង្គការតម្លាភាពជំរុញឲ្យគណបក្សនយោបាយដាក់ផែនការប្រឆំាងអំពើពុករលួយ

អង្គការមួយដែលធ្វើការផ្នែក​ប្រឆំាង​អំពើពុក​រលួយ​ឲ្យ​ដឹង​ថា​​នឹង​ដាក់សេចក្តីស្នើគោលនយោបាយស្តីពីការ​ប្រឆំាងអំពើពុករលួយទៅឲ្យ​គណ​បក្ស​​​នយោបាយ​ទំាងអស់​​នៅខែមេសាខាងមុខដោយអះអាងថាដើម្បីជួយទប់ស្កាត់និង​កាត់បន្ថយអំពើពុករលួយនៅក្នុងបក្ស​និង​​ស្ថាប័នរដ្ឋ។នាយក​ប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល បាន​ថ្លែងបែបនេះក្រោយពីសិក្ខា​សាលាបង្ហាញសេចក្តីស្នើគោលនយោបាយស្តីពី ការ​ប្រឆំាង​អំពើពុករលួយសម្រាប់​ដាក់​ជូន​គណបក្ស​​នយោ​បាយ”​ ដោយ​មានវត្តមានតំណាង​គណបក្ស​នយោបាយ ​អ្នកវិភាគ និង​អង្គ​ទូតនានាចូល​រួម​ជាង១០០​នាក់​​។លោក ព្រាប កុល មានជំនឿថាសេចក្តីស្នើគោលនយោបាយស្តីពី ការ​ប្រឆំាង​អំពើពុករលួយសម្រាប់ដាក់ជូនគណបក្ស​​នយោ​បាយ នោះគណបក្ស​នយោបាយទំាងអស់នឹង​យក​ទៅ​ដាក់​បញ្ជូលក្នុងគណបក្ស​របស់ខ្លួនបន្ថែម​ទៀត​ជៀសវាងកុំ​ឲ្យ​មាន​បក្ស​ពួកនិយម គ្រួសារនិយម និង​បញ្ហា​ផ្សេងទៀត ដើម្បី​ជួយ​​ប្រយុទ្ធប្រឆំាង​​អំពើពុក​រលួយប្រកប​ដោយ​​ប្រសិទ្ធិភាពខ្ពស់។ ប្រភពVOD

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា