ត្រឡប់ក្រោយ

សម រង្ស៊ី ហៅការវាយប្រហារគ្រាប់បែកថាជាអំពើភេរវកម្មរដ្ឋអំណាច

គណបក្ស​ប្រឆាំង​នឹង​ប្រារព្ធ​ពិធី​រំឭក​ខួប​ ១៩ ​ឆ្នាំ​​នៃ​ការ​វាយប្រហារ​​ដោយ​គ្រាប់​បែក​​​ឆ្នាំ​ ១៩៩៧ ​នា​ថ្ងៃ​នេះ​​ដោយ​ប្រធាន​គណបក្ស​លោក សម រង្ស៊ី បាន​ហៅ​​​ការ​វាយប្រហារ​នេះ​ថា​ជា​​អំពើ​ភេរវកម្ម​រដ្ឋ​អំណាច​។នៅ​លើ​ហ្វេសប៊ុក​​របស់​លោក​កាលពី​ម្សិលមិញ​លោក សម រង្ស៊ី បាន​បញ្ជាក់​ថា​លោក​នឹង​ចូលរួម​នៅ​ក្នុង​ពិធី​រំឭក​​ខួប​ ១៩ ឆ្នាំ​នៃ​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​ឆ្នាំ​ ១៩៩៧ ហើយ​បាន​​ហៅ​ការ​វាយប្រហារ​នេះ​ថា​ជា ​«អំពើ​ភេរវកម្មរដ្ឋ​អំណាច​គប់​គ្រាប់បែក​មក​លើ​ពលរដ្ឋ​ស្លូត​ត្រង់​មួយ​ ក្រុម​ដែល​កំពុង​តែ​ឈរ​​តវ៉ា​ដោយ​សន្តិវិធី» ​នៅ​មុខ​មន្ទីរ​រដ្ឋសភា​ចាស់​ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​ ៣០ មីនា ឆ្នាំ​ ១៩៩៧​។ ទោះ​យ៉ាង​ណា​ក្តី​លោក​មិន​បាន​ប្រាប់​អំពី​​ថា​តើ​លោក​នឹង​ចូលរួម​ពិធី​នេះ​ យ៉ាង​ដូចម្តេច​នោះ​ទេ​ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ថា​លោក សម រង្ស៊ី នឹង​ចូលរួម​ពិធី​​នេះ​តាមរយៈ​វីដេអូ​ខន់ហ្វើរិន​។ប្រភពភ្នំពេញប៉ុស្ដិ៍

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា