ត្រឡប់ក្រោយ

រដ្ឋាភិបាលឲ្យមន្ត្រីបន្តធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋក្នុងឱកាសចូលឆ្នាំ

​ក្រសួង​មហាផ្ទៃ​បញ្ជា​ឲ្យ​មន្ត្រី បន្ត​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋក្នុងអំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ ដោយ​អះអាង​ថា ជាការ​បង្កលក្ខណ​ងាយស្រួលដល់​ពលរដ្ឋ​ចំណាកស្រុកពេល​ពួកគេ​វិលត្រឡប់ទៅ​លេង​ស្រុកកំណើត ក្នុង​ពិធី​បុណ្យប្រពីណៃ​ជាតិខ្មែរ​។​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ នឹង​ប្រព្រឹត្តិ​ទៅចាប់ពី​ថ្ងៃ​ទី​១៣​ ដល់​ថ្ងៃ​ទី​១៦ ​ខែ​មេសា​ខាង​មុខ​។​សេចក្តីណែនាំរបស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ចុះ​ថ្ងៃ​ទី០១ ខែ មេសា បានសរសេរថា កន្លង​ទៅ​ស្ថាប័ន​ជំនាញ​មួយ​នេះ រកឃើញថា ចំនួន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​អត្តសញ្ញាណប័ណ្ណ មាន​ការថយចុះដោយសារ​កត្តា​ចំណាកស្រុក​មាន​ចំនួន​ច្រើន​។សេចក្តីណែនាំ​បញ្ជាក់ថា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខាងមុខ ពលរដ្ឋ​ចំណាកស្រុក​ទាំងនោះ ពួកគេ​នឹងវិលត្រឡប់​មក​ស្រុក​កំណើតរបស់​ពួកគេ​វិញ ដើម្បី​ចូលរួម​ប្រារព្វ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ។​ប្រភពVOD

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា