ត្រឡប់ក្រោយ

លោក ហ៊ុន សែន ថាអំណាចមិនប្រមូលផ្តុំលើរូបលោកតែម្នាក់ឯងនោះទេ

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បាន​ថ្លែង​ថា​លោក​មិន​បាន​ក្តោ​បអំណាយ​ក្នុង​ដៃ​តែម្នាក់​ឯង​ហើយ​ថា​លោកក៏​​​មិនដែល​បាន​បំពាន​ការងាររបស់​​រដ្ឋមន្រ្តី​នៅក្រោម​ឱវាទនោះទេ។​ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ លោក ហ៊ុន សែន បាន​ថ្លែង​ថា​​មាន​ការរិះគន់​ថា​ការរុះរើគណៈរដ្ឋមន្រ្តីគឺដដែល​ដោយ​អំណាច​មកប្រមូលផ្តុំលើតែ​រូបលោក​តែ​ម្នាក់ឯង។ លោក​បាន​ច្រាន​ចោល​ការលើក​ឡើងការរិះគន់នេះ​ ដោយ​​លោក​ថា​លោក​មិន​ដែល​បំពាន​ការងារ​រដ្ឋមន្រ្តីនោះ​​​ទេ ប៉ុន្តែ​លោកថា​លោក​សូម​ឲ្យ​តែ​រដ្ឋមន្រ្តី​ធ្វើ​ទៅ​តាម​ច្បាប់ដែល​​បាន​កំណត់​។ លោក​មានប្រសាសន៍ថា៖ “ខ្ញុំមិនដែល​ទៅបំពាន​ជាមួយ​កិច្ចការ​រដ្ឋមន្រ្តីណាទេ”។ លោក​បន្តថា​រដ្ឋមន្រ្តីខ្លះ​បាន​បំពាន​សិទ្ធិ​រូប​លោក​ ក្នុង​ការ​ស្នើ​តែ​ងតាំងប្រធាន​នាយកដ្ឋាននានា​ ដោយ​​លោកថា​លោក​មិន​ដែល​បាន​បដិសេធ​នោះទេ​។លោក​នាយករដ្ឋមន្រ្តី​បានថ្លែង​បែប​នេះ​ ស្រប​ពេល​ដែល​លោក​បាន​ស្នើ​ឲ្យ​មាន​ការរុះរើគណៈរដ្ឋមន្រ្តី ហើយ​រដ្ឋសភា​បានអនុម័ត​កាលពីថ្ងៃ​ចន្ទ​។​ប្រភពVOD

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា