ត្រឡប់ក្រោយ

សភាអនុម័តសេចក្ដីព្រាងច្បាប់សហជីពទាំងចម្រូងចម្រាស

រដ្ឋសភាកាលថ្ងៃចន្ទនេះបានអនុម័តសេចក្ដីព្រាងច្បាស់សហជីពដែល​មាន​ភាពចម្រូងចម្រាស ដោយ​ទទួល​បាន​សំឡេង​គាំទ្រ៦៧លើ៩៨ ជាមួយនឹងការជជែកដេញដោលពីតំណាងរាស្ត្រគណបក្សប្រឆាំង។នៅថ្ងៃចន្ទនេះ រដ្ឋសភាបានបើកកិច្ចប្រជុំសាមញ្ញលើកទី៦ នីតិកាលទី៥ ដោយមានរបៀបវារៈមួយចំនួន ក្នុងនោះ​ក៏មាន​ការ​ពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់សហជីពដ៏ចម្រូងច្រាសផងដែរ។ បន្ទាប់ពីការពិភាក្សា និងជជែក​សួរដេញដោល​ដ៏ស្វិតស្វាញ​ពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។រដ្ឋសភា​បានសម្រេច​បោះឆ្នោត​អនុម័ត​សេចក្​ដីព្រាងច្បាប់នេះ ដោយទទួលបានសំឡេងគាំទ្រ៦៧ លើ៩៨សំឡេង។តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក សុន ឆ័យ ដែលបានឡើងចោទសួរក្នុងកិច្ចប្រជុំនោះ បានថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​បន្ទាប់ចេញពីកិច្ចប្រជុំនៅល្ងាចថ្ងៃចន្ទនេះថា ទោះបីច្បាប់នេះត្រូវបានអនុម័តក៏ដោយ លោកថា លោកនឹង​បន្តតាមដាន​ការអនុវត្តច្បាប់នេះបន្តទៀត។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា