ត្រឡប់ក្រោយ

រដ្ឋសភាបោះឆ្នោតផ្លាស់ប្ដូរសមាសភាពរដ្ឋមន្ត្រីរដ្ឋាភិបាលដូចការគ្រោងទុក

រដ្ឋសភា សម្រេច​បោះឆ្នោត​ផ្លាស់ប្ដូរ​សមាសភាព​រដ្ឋមន្ត្រី​តាម​សំណើ​របស់​រដ្ឋាភិបាល​ដូច​ការ​គ្រោង​ទុក ក្នុង​កិច្ច​ប្រជុំ​ថ្ងៃ​ទី​៤ ខែ​មេសា ព្រឹក​មិញ​នេះ។ ការ​បោះឆ្នោត​ផ្លាស់ប្ដូរ​រដ្ឋមន្ត្រី​រដ្ឋាភិបាល​នេះ មាន​សំឡេង​គាំទ្រ ៧០​សំឡេង​លើ ១០៧​សំឡេង។ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នោះ​ថា ការ​ផ្លាស់ប្ដូរ​នៅ​ពេល​នេះ មិន​បាន​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​សង្គម​ជាតិ​នោះ​ទេ គ្រាន់​តែ​ជា​ការ​ផ្លាស់ប្ដូរ​កន្លែង​ការងារ​មន្ត្រី​រដ្ឋាភិបាល​ប៉ុណ្ណោះ។លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​នៃ​គណបក្ស​កាន់​អំណាច អះអាង​នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​នោះ​ថា ការ​រុះរើ​គណៈរដ្ឋមន្ត្រី​នៅ​ពេល​នេះ គឺ​ធ្វើ​ទៅ​តាម​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ តែ​លោក​ក៏​អរគុណ​ដល់​បក្ស​ប្រឆាំង ដែល​ភាគ​ច្រើន​មិន​បោះឆ្នោត​គាំទ្រ​ចំពោះ​ការ​រុះរើ​នេះ៖ «ខ្ញុំ​សូម​យក​ឱកាស​នេះ​ថ្លែង​អំណរគុណ​ចំពោះ​សមាជិក សមាជិកា​គណបក្ស​សង្រ្គោះជាតិ ដែល​បាន​លើក​ឡើង​ថា នឹង​មិន​បោះ​ឆ្នោត​គាំទ្រ​នោះ​ទេ សូម​អរគុណ​ណាស់! ព្រោះ​ថា គណបក្ស​ប្រជាជន មិន​ត្រូវ​ការ​សំឡេង​របស់​អស់​លោក​អ្នក​នោះ​ទេ ហើយ​ថា បើ​បោះ​ឆ្នោត​នាំ​តែ​គណបក្ស​ប្រជាជន ជំពាក់​គុណ​របស់​ឯកឧត្ដម លោក​ជំទាវ អ៊ីចឹង​សូម​មេត្តា​កុំ​បោះ​ឆ្នោត​អោយ​សោះ»។ប្រភពVOD

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា