ត្រឡប់ក្រោយ

នាយករដ្ឋមន្ត្រីព្រមានដកប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះបានបញ្ជាទៅប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញឲ្យពិនិត្យមើលជួសជុលផ្លូវដែលខូចក្នុងរាជធានីឲ្យបានល្អ ដោយលោកបានព្រមានថានឹងដកតំណែងផងដែរ ប្រសិនបើនៅ​តែ​អនុវត្ត​តួនាទី​មិន​បាន​ល្អ​។ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងរិះគន់ចំៗទៅប្រធានមន្ទីរ​សាធារណការរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ ថា តាំងពីលោកទទួលតំណែងនេះមក ផ្លូវនៅក្នុងរាជធានីកាន់តែសភាពយ៉ាប់យ៉ឺន។លោកមានប្រសាសន៍ថា៖ ខ្ញុំនិយាយត្រង់នេះ តាំងពីពេលលោកឯង (លោក សាំ ពិសិដ្ឋ) ឡើងមកគឺផ្លូវវាយ៉ាប់! អាធ្វើថ្មីវាបានហើយ ខ្ញុំអបអរហើយ ប៉ុន្តែវាមិនព្រមជួសជុលឲ្យធ្វើម៉េចវាអាហ្នឹងនិយាយគ្នាត្រង់ៗ បើមិនអញ្ចឹងទេប្រយ័ត្នថ្ងៃណាមួយអស់បុណ្យអស់ស័ក្ត ព្រោះខ្ញុំបង្ខំឲ្យដក។ប្រភពVOD

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា