ត្រឡប់ក្រោយ

លោក ហ៊ុន សែន បញ្ជាឲ្យចាប់ខ្លួនមន្រ្តីរដ្ឋបាលដែលលោកថាបក្សនយោបាយប្រើជារនុកក្នុង

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​មន្រ្តីរដ្ឋបាលមួយចំនួនដែល​លោក​ថា​ជាមនុស្ស​ដែលត្រូវបានប្រើ​ដោយ​បក្ស​នយោបាយ​មួយចំនួនដើម្បី​បង្ខូចកេរ្តិ៍ឈ្មោះរបស់​​រដ្ឋាភិបាល។​ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ លោក ហ៊ុន សែន បាន​ថ្លែង​ថា​​មនុស្ស​មួយចំនួន​តែ​ប៉ុណ្ណោះ​នៅ​តាម​រដ្ឋបាលសាធារណៈ​ដែល​ធ្វើ​ឲ្យ​ខូចឈ្មោះ​របស់​រដ្ឋាភិបាល ហើយ​មន្រ្តីទាំងនោះ​ជា​មនុស្ស​របស់​បក្ស​នយោបាយ​ផ្សេង។​លោក​មានប្រសាសន៍ថា៖ កន្លែង​ខ្លះ ​មន្រ្តី​១ពាន់នាក់ មានមន្រ្តីតែ​បួន​ប្រាំនាក់ទេ ដែលខិលខូច ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ខូចមន្រ្តី១ពាន់នាក់។ មិន​មែន​មន្រ្តីយើង​ខូចច្រើន​ជាងល្អទេ ភាគច្រើនល្អ ធ្វើការត្រឹមត្រូវ។ ប៉ុន្តែ​មួយចំនួន​តូចណានោះ​ មានចេតនារុញឲ្យខ្លោច រោច​ឲ្យ​ឆៅ។ ហើយតាមការស្រាវជ្រាវ​ខ្លះ គឺជា​មនុស្ស​របស់បក្ស​ផ្សេង គេចង់ធ្វើរឿងហ្នឹង ដើម្បី​ឲ្យ​រដ្ឋបាល​របស់យើងខូចឈ្មោះ។ប្រភពVOD

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា