ត្រឡប់ក្រោយ

នាយករដ្ឋមន្រ្តីប្រកាសលុបចោលគម្រោងធ្វើផ្លូវអាកាសល្បឿនលឿនទៅព្រលានយន្តហោះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារនេះ ​ប្រកាស​លុប​ចោល​ផ្លូវ​អាកាស​ល្បឿនលឿនដែល​មាន​តម្លៃ​​ប្រមាណ​៣៦០លានដុល្លារ​ ដោយ​លោក​បញ្ជា​ឲ្យ​យក​​ផ្លូវ​ដែក​ដែលមានស្រាប់​ មកធ្វើ​ជាផ្លូវ​ធំ​ជំនួសវិញ​។​ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ លោក ហ៊ុន សែន បាន​ថ្លែង​ថា​​ដើម្បីកុំឲ្យ​មាន​ប្រជា​ពលរដ្ឋ​តវ៉ាត​ទៅទៀត លោក​សម្រេច​មិន​ឲ្យ​មានការធ្វើ​ផ្លូវល្បឿនលឿនដើម្បីធ្វើដំណើ​រ​ទៅ​ព្រលានយន្តហោះ។ លោក​មានប្រសាសន៍ថា​៖ ហើយ​ខ្ញុំសូមប្រកាសថ្ងៃនេះ សូម​បងប្អូន​តាម​ផ្លូវរថភ្លើងពីភ្នំពេញទៅ​ពោធិ៍ចិនតុង​ ឈប់​ធ្វើបាតុកម្ម ឈប់ទាមទារ​ធ្វើវេទិកាសាធារណៈ ខ្ញុំមិនអនុញ្ញាតឲ្យធ្វើអាផ្លូវHigh Way អ៊ិចប្រេសហ្នឹងទេ នាំពិបាក។លោក​នាយករដ្ឋមន្រ្តី​បាន​ស្នើ​ឲ្យ​​យកផ្លូវដែក​ដែលបច្ចុប្បន្នលោក​ថា​មិនប្រើប្រាស់ចាប់ពីគីឡូម៉ែត្រ​លេខ​៦ មក​​ធ្វើជា​ផ្លូវធំ​សម្រាប់ធ្វើដំណើរវិញ។​ប្រភពVOD

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា