ត្រឡប់ក្រោយ

នាយករដ្ឋមន្រ្តីអំពាវនាវកុំឲ្យដំឡើងថ្លៃរថយន្តធំៗនិងតាក់ស៊ី

លោក​នាយករ​ដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ បាន​អំពាវនាវ​កុំ​ឲ្យ​មាន​ការដំឡើងថ្លៃទៅ​លើ​មធ្យោ​បាយ​ដឹកជញ្ជូន​ ​នៅ​ពេល​ចូលឆ្នាំ​ខាងមុខនេះ។​ក្នុងពិធីសម្ពោធមហាកុដិនៅវត្តក្រពើហា ក្រុងតាខ្មៅ លោក ហ៊ុន សែន បាន​ថ្លែង​អំពាវនាវ​ដល់​រថយន្តធំនិង​តាក់ស៊ី កុំ​ឲ្យ​ដំឡើ​ងថ្លៃ​រថយន្ត​នៅ​ពេល​ចូលឆ្នាំខាងមុខ ដោយ​លោក​ថា​តម្លៃ​ប្រេងសាំង​បានធ្លាក់ចុះ ដូច្នេះ​​មិនគួរ​មានការដំឡើង​ថ្លៃ​ឈ្នួលនោះ​ទេ។​ ​ លោកបញ្ជាក់ថា​ការ​មិន​ដំឡើង​ថ្លៃនេះ​ជា​”កាយវិការ​មួយ​នៃ​ការ​យោគយល់គ្នា”។​គួរ​បញ្ជាក់​ថា​ជា​រៀង​រាល់ឆ្នាំ លោក ហ៊ុន សែន តែ​ង​តែ​បាន​អំពាវនាវ​ដល់​អ្នក​បើក​បរ​រថយន្តឈ្នួលនិង​ក្រុមហ៊ុន​​រថយន្ត​ដឹក​អ្នកដំណើរ​ទាំងអស់ កុំឲ្យ​ដំឡើងថ្លៃ​រថយន្តនៅក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​។ ទោះ​ជា​យ៉ាងណា គេ​តែង​សង្កេត​ឃើញមានការ​ដំឡើង​ថ្លៃ​នៅ​មុន​ អំឡុង​ពេល និង​ក្រោយថ្ងៃ​ចូលឆ្នាំ។​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ដឹក​អ្នកដំណើរ និង​​អ្នកបើកបរ​រថយន្ត​ឈ្នួល​លើកឡើងថាខ្លួន​ឡើងថ្លៃ​ព្រោះ​សមត្ថកិច្ច​តាម​គោលដៅ​នី​មួយៗ បង្ខំ​ឲ្យ​បង់ប្រាក់​ខុសច្បាប់ ។ ឯ​ម្ចាស់​ក្រុមហ៊ុន​ខ្លះ​លើកឡើងថាការឡើង​ថ្លៃ​នេះ ដើម្បី​ទូទាត់​ប្រាក់​បន្ថែម​ឲ្យ​បុគ្គលិក​ដែល​ធ្វើ​នៅ​ថ្ងៃ​សម្រាកបុណ្យទាន៕

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា